ថ្ងៃសែនក្បាលទឹក ឆ្លៀតសែនក្បាលឡានដល់វត្ថុសក្តិសិទ្ធ.. ដល់ពេលចូលទៅងូតទឹកមួយសន្ទុះ នាំគ្នាឆោរឡោ

ថៃ៖ កាលពីម្សិលមិញ នារីជនជាតិថៃម្នាក់ ដែលរស់នៅខេត្ត Kamphaeng Phet បានជួបរឿងដ៏សោកសៅមួយ ដោយសាររថយន្តរបស់នាងបានឆេះ ក្រោយពេលនាងធ្វើពិធីសែនក្បាលឡាន ដើម្បីបួងសួងសុំសេចក្តីសុខពីវត្ថុសក្តិសិទ្ធ ដែលថែរក្សាឡានរបស់នាង។គួរឲ្យដឹងថា រាល់ពេលមានពិធីបុណ្យសែនក្បាលទឹកម្តងៗ ប្រជាជនថៃកាត់ចិន​និយមឆ្លៀតពេល អុជធូបបួងសួងសែនក្បាលឡាន ហើយក៏ដោតធូបនោះទៅនឹងស្លាកលេខឡានតែម្តង ជាក់ស្តែងដូចជាកញ្ញា Janjira Tuangyu អាយុ ២៤ឆ្នាំស្រាប់។

កញ្ញា Janjira Tuangyu អាយុ ២៤ឆ្នាំ បានអុជធូបបួងសួង និងដោតធូបនោះទៅនឹងស្លាកលេខឡានរបស់ខ្លួន
បន្ទាប់ពីពិធីបួងសួងចប់សព្វគ្រប់ នាងបានដើរត្រលប់ទៅបន្ទប់ស្នាក់នៅរបស់នាងវិញ ដើម្បីងូតទឹក។ មិនយូរប៉ុន្មាន នាងបានលឺមិត្តរួមអគារស្រែកឆោរឡោ ដោយសារគេឃើញអណ្តាតភ្លើងកំពុងឆាបឆេះឡានរបស់នាង។
សំណាងល្អ អ្នកថែសួននៅក្នុងអគារនោះ បានជួយពន្លត់ភ្លើងទាន់ពេលវេលា កុំអី ឡានទាំងមូល នឹងក្លាយជាចំណីភ្លើងជាក់ជាពុំខាន។
គួរបញ្ជាក់ថា ប្រជាជនថៃភាគច្រើនមានការជឿថាមានវត្ថុសក្តិសិទ្ធតាមថែរក្សា ក្នុងឡានរបស់ពួកគេ ហេតុដូច្នេះហើយទើបបានជាពួកគេ តែងតែអុជធូប ថ្វាយផ្កា នៅក្បាលឡាន ក្នុងឡាន ឬចងនៅនឹងកញ្ចក់ឡានរបស់ពួកគេជានិច្ច៕


បន្ទាប់ពីពិធីបួងសួងចប់សព្វគ្រប់ នាងក៏បានដើរត្រលប់ទៅបន្ទប់ស្នាក់នៅរបស់នាងវិញ ដើម្បីងូតទឹក
នាងក៏បានលឺមិត្តរួមអគាររបស់នាងស្រែកឆោរឡោ ដោយសារតែគេឃើញឡានរបស់នាងកំពុងឆាបឆេះដោយអណ្តាតភ្លើង
ប្រភពមកពី៖ Khmerload
Link : https://www.khmerload.com/news/66454

Comments