Peypey Dy លេងមែនទែនហើយផ្អែមល្ហែមជាមួយនឹងគូស្នេហ៍អីយ៉ាងនេះ

តារាហ្វេសប៊ុកល្បីឈ្មោះ Peypey Dy កំពុងតែទទួលបានការគាំទ្រខ្លាំង រហូតដល់មានម្ចាស់ក្រុមហ៊ុននានា ក៏ដូចជាម្ចាស់ហាងផ្សេងៗ តែងតែធ្វើការទំនាក់ទំនងរូបលោកដើម្បីធ្វើការថតវិដេអូឃ្លីបខ្លីៗ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ទើបធ្វើអោយតារារូបនេះហាក់ដូចជាមានទីផ្សារខ្ពស់ លើសតារាសំដែងនានាមួយចំនួនថែមទៀតផង។

ដោយក្រោយពីបានបង្ហាញមុខគូស្នេហ៍ជាមនុស្សស្រីធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿព្រោះគេធ្លាប់តែឃើញតារារូបនេះសម្តែងបែបម្ញិកម្ញក់ ដូចស្រី ហើយមានអ្នកខ្លះសួរចំៗថា តើនេះជាការសម្តែងរឺយ៉ាងណា ថែមទៀតផង។ យ៉ាងណាមិញតារាហ្វេសប៊ុករូបនេះក៏បានបញ្ជាក់ថានេះជាការពិត ដោយមានការអបអរសាទរ និងកោតសរសើរចំពោះលោកថាពិតជាសាកសមគ្នាមែនទែន សង្ឃឹមថានឹងមានដំណឹងល្អផងដែរ៕
ប្រភពមកពី៖ khmer Note kamsan
Link: https://komsan.khmernotes.com/news/26564

Comments