វិធី 5យ៉ាងក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ

តើអ្នកម្តាយទាំងអស់ជឿទេថា ក្នុងអំឡុងពេលដែលយើងកំពុងមានគភ៏នោះ យើងអាចបង្កើនវិឌ្ឍនាការផ្នែកការរៀនយល់ដឹង ឬ IQ (Intelligence Quotient) និង EQ (Emotional Quotient) របស់កូនតូចបានដោយមិនចាំបាច់រង់ចាំឲ្យ គេប្រសូតចេញមកសិននោះឡើយ។វិធីប្រតិបត្តិមានដូចតទៅ៖
អ្នកម្តាយមានគភ័ដ៏សែនមានអារម្មណ៍ល្អ
ក្នុងអំឡុងពេលដែលអ្នកម្តាយមានគភ័នោះ អ័រម៉ូននឹងពុះកញ្ជ្រោល និងប្រែប្រួលជានិច្ច តាមក្បូនតម្រាបាននិយាយថា ស្រ្តីពេលមានផ្ទៃពោះគូរឲ្យខ្លាចខ្លាំងណាស់ តែសូមអ្នកម្តាយមានគភ័កុំភ្លេចថា ទោះជាអ្នកម្តាយស្ថិតនៅក្នុងអារម្មេណ៍បែបណាក៏ដោយ ក៏មានផលប៉ះពាល់ និងបញ្ជូនទៅដល់កូននៅក្នុងគភ័ដោយត្រង់ជានិច្ច រឹតតែតានតឹងធុញថប់ខ្លាំង រាងកាយនឹងរឹតតែបញ្ចេញសារធាតុ អាឌ្រីណាលីនច្រើន ធ្វើឲ្យពេលប្រសូតចេញមក កូននឹងមានភាពប្រថុយប្រថានខ្ពស់ក្នុងការក្លាយជាក្មេងឆាប់ខឹងមួរម៉ៅ និងមានវិវឌ្ឍនាការយឺតជាងក្មេងក្នុងវ័យស្របាលគ្នា។
អ្នកម្តាយមានគភ័ត្រូវញុំាឲ្យកើតប្រយោជន៍
អំឡុងពេលមានគភ័ អ្នកម្តាយច្រើនតែញុំាច្រើនជាពិសេស ព្រោះត្រូវបញ្ជូនតាមរយះសារធាតុអាហារផ្សេងៗនោះទៅឲ្យកូនតូចដែលនៅក្នុងផ្ទៃ ហើយតើវាប្រសើរជាងទេ បើសិនជាសារធាតុអាហារដែលយើងបញ្ជូនទៅឲ្យគេនោះ ជាសារធាតុអាហារដែលមានប្រយោជន៍ និងចាំបាច់ដល់រាងកាយរបស់គេនោះ?
កម្រើករាងកាយជាប្រចាំ
អ្នកម្តាយអាចមិនចាំបាច់ដល់ចូលក្លឹបដើម្បីធ្វើការហាត់ប្រាណនោះទេ តែអាចប្តូរមកជាកម្រើកខ្លួនធ្វើចលនាថ្នមៗជំនួសវិញដូចជា រត់ត្រឹកៗ យោលដៃទៅមក ឬធ្វើតាមលំហាត់ប្រាណសម្រាប់ស្រ្តីមានគភ័ ព្រោះគ្រប់ពេលដែលអ្នកម្តាយធ្វើចលនារាងកាយ កូនតូចក៏ធ្វើចលនាតាមអ្នកម្តាយដែរធ្វើឲ្យរាងកាយរបស់គេរឹងប៉ឹងមាំមួនទោះជានៅក្នុងផ្ទៃក៏ដោយ។
និយាយជាមួយកូនក្នុងផ្ទៃឲ្យបានច្រើន
ការជជែកនិយាយជាមួយកូនតូចដែលនៅក្នុងផ្ទៃក្រៅពីនឹងជួយអភិវឌ្ឍប្រព័ន្ធប្រសាទផ្នែកការស្តាប់ហើយនៅជួយជំរុញប្រព័ន្ធប្រសាទក្នុងផ្នែកនៃការទទួលដឹងខាងអារម្មណ៍ដល់កូនទៀតផង ដូច្នេះហើយទើបអ្នកម្តាយត្រូវឧស្សាហ៍ស្ទាបអង្អែលពោះខ្លួនឯង ព្រមទាំងនិយាយជាមួយគេឲ្យបានញឹកញាប់ និងគួរនិយាយតែរឿងល្អៗ ពិរោះៗស្ដាប់ មិនមែនយកតែរឿងពិបាកៗ មកនិយាយឲ្យកូនស្តាប់នោះទេ ព្រោះកូនអាចនឹងមានអារម្មណ៍ពិបាកចិត្តទៅតាមនោះដែរ។
ហ្វឹកហាត់ការមើលឃើញ និងការអភិវឌ្ឍប្រព័ន្ធប្រសាទ
អ្នកម្តាយមានគភ័អាចជំរុញការមើលឃើញរបស់ទារកក្នុងគភ័បាននៅពេលគភ័មានអាយុ 7ខែឡើងទៅ ដោយការចេញដើរទៅទទួលយកពន្លឺថ្ងៃស្រទន់ៗនៅពេលព្រឹក ឬពេលល្ងាច ព្រោះទារកអាចតបស្នងនឹងពន្លឺព្រះអាទិត្យបាន ដោយការព្រិចភ្នែក។ការឲ្យពន្លឺថ្ងៃចាំងចំគភ័នឹងជួយឲ្យកោសិកាខួរក្បាល និងប្រព័ន្ធប្រសាទផ្នែកចាប់រូបភាព និងការមើលឃើញបានទទួលការអភិវឌ្ឍន៍កាន់តែល្អឡើង។
ស្តាប់បទភ្លេង
ការស្តាប់បទភ្លេងខណះមានគភ័ មិនចាំបាច់ជាបទដែលប្រគុំជាពួកនោះទេ ចូរសង្កត់ធ្ងន់លើបទភ្លេងដែលអ្នកម្តាយចូលចិត្តប្រសើរជាង ព្រោះនៅពេលដែលអ្នកម្តាយចូលចិត្ត កូនតូចនៅក្នុងផ្ទៃក៏មានអារម្មណ៍ទៅតាមនោះដែរ។ការស្តាប់បទភ្លេងនឹងជួយជំរុញសរសៃប្រសាទពាក់ព័ន្ធការស្តាប់ និងមានលទ្ធផលវិភាគចេញមកហើយចា ក្មេងដែលបានស្តាប់បទភ្លេងតាំងនៅក្នុងគភ័នឹង មានសមត្ថភាពក្នុងការរៀបរៀងលំដាប់ខាងការគិតបានល្អជាងកុមារដែលមិនដែលបានស្តាប់បទភ្លេង។
ប្រភពមកពី៖ Baby and Mom
Links: http://babyandmom.asia/pregnant/2017-06/967

Comments

  1. video_tube_tube_tube_tube_tube_tube_tube_tube_tube_tube_tube
    youtube youtube youtube youtube youtube to mp3 shark youtube youtube youtube. youtube youtube. youtube.youtube youtube. youtube.youtube.youtube.youtube youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.youtube.

    ReplyDelete

Post a Comment