គួរតែអាន! ការឈឺចាប់នៃផ្នែកផ្សេងៗលើរាងកាយ អាចចង្អុលបង្ហាញប្រាប់អ្នកឲ្យដឹងពីបញ្ហាគួរឲ្យបារម្ភជាច្រើន

នៅពេលដែលផ្នែកណាមួយនៃរាងកាយរបស់មនុស្សមានការឈឺចាប់ ពួកគេគិតថាប្រាកដជាមានបញ្ហា​នៅត្រង់កន្លែង ដែលឈឺនោះតែម្ដង។ ឧទាហរណ៍ថា ប្រសិនបើអ្នកឈឺពោះ អ្នកគិតថាដោយសារ​តែអ្នកបានញាុំអ្វីខុស។ ប្រសិនបើអ្នកមានបញ្ហាឈឺខ្នង អ្នកប្រាកដជាសន្មតភ្លាមៗថាអ្នកបាន​អង្គុយខុសទីតាំងទើបបែបនេះ។ទោះជាយ៉ាងណាក៏ដោយមានផ្នែកខ្លះនៃ​រាងកាយរបស់មនុស្ស​ប្រែជាមានការឈឺចាប់ ប៉ុន្តែដើម្បីបង្ហាញពី​ស្ថានភាពសុខភាពមិនប្រក្រតីរបស់ផ្នែកផ្សេងទៅវិញ។វាជាការសំខាន់ដែលមនុស្សម្នាក់ៗគួរតែអាចដឹងអំពីមូលហេតុដែលបណ្ដាលឲ្យ​តំបន់ជាក់លាក់ណាមួយ​នៅក្នុងខ្លួនរបស់ពួកគេប្រែជាឈឺចាប់។ ខាងក្រោមនេះ គឺជាការឈឺចាប់ធម្មតាមួយចំនួន​និងលក្ខខណ្ឌដែលអាចបញ្ជាក់បានថា យើងកំពុងនឹងជួបប្រទះបញ្ហាសុខភាពអ្វី៖
១. ឈឺទ្រូង

វាអាចមានន័យថា អ្នកកំពុងមានបញ្ហាទាក់ទងនឹងសួត។វាមិនអាចធ្វើឲ្យអ្នកឈឺចាប់ដោយផ្ទាល់​ត្រង់កន្លែងសួតបានទេ ព្រោះផ្នែកនេះមិនមានចុងសសៃប្រសាទគ្រប់គ្រាន់ ផ្ទុយទៅវិញវាបង្ហាញឲ្យយើងដឹងពីភាពមិនប្រក្រតីនៃសួត តាមរយៈការឈឺក្នុងទ្រូង។ រោគសញ្ញាផ្សេងទៀតដែលឧស្សាហ៍សម្គាល់ឃើញនោះ គឺការក្អក និងការពិបាកដង្ហើម ពោលអាចដកដង្ហើមបានខ្លីៗ។
២.ឈឺចាប់នៅចំកណ្តាលពោះនៅលើឆ្អឹងជំនី

អ្នកប្រហែលជាបញ្ហាក្រពះ ឬបំពង់អាហារ ដូចជាជម្ងឺរលាកក្រពះ។ អ្នកក៏អាចមានអារម្មណ៍ឈឺចាប់ដូចគ្នានៅនឹងខ្នងដែរ ហើយប្រសិនបើអ្នកឧស្សាហ៍មានអារម្មណ៍ឈឺចាប់ ក្រោយពីទទួលទានអាហារនោះ វាអាចមានន័យថាមានដំបៅក្នងក្រពះ។
៣. ផ្ដុំការឈឺចាប់នៅក្នុងទ្រូងដែលរាលដាលទៅដល់ដៃឆ្វេងរបស់អ្នក

នេះជាការឈឺចាប់ដែលចង្អុលបង្ហាញអ្នកឲ្យដឹងថា កំពុងមានបញ្ហាបេះដូង។ មកដល់ចំណុចមួយដែលអ្នកមានអារម្មណ៍ថាធ្ងន់នៅលើទ្រូងរបស់អ្នកនោះ អ្នកគួរសុំជំនួយភ្លាមៗ ពីព្រោះនេះអាចជាអាការៈនៃការគាំងបេះដូង។ រោគសញ្ញានៃជំងឺបេះដូងអាចខុសគ្នារវាងបុរសនិងស្ត្រី ដូច្នេះវាជាការសំខាន់ណាស់ក្នុងការទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៤. ឈឺចាប់នៅផ្នែកជុំវិញផ្ចិត

ប្រសិនជាអ្នកមានអារម្មណ៍ឈឺបែបនេះ អ្នកគួរតែមានការព្រួយបារម្ភអំពីពោះវៀនតូចរបស់អ្នក។ ប៉ុន្តែប្រសិនបើការឈឺចាប់បន្តដោយមានការចង្អោរ បាត់បង់ចំណង់អាហារ ហើយថែមទាំងគ្រុនក្ដៅទៀតនោះ វាអាចជាការរលាកនៃពោះវៀនធំ។
៥. ឈឺចាប់ត្រង់ផ្នែកខាងស្ដាំនៃពោះ

បញ្ហា គឺស្ថិតនៅត្រង់ពោះវៀនធំ។ ប្រសិនបើជាអមជាមួយនឹងការទល់លាមកផងនោះ វាគ្មានអ្វីគួរអោយសង្ស័យទៀតឡើយ។
៦. ការឈឺចុកចាប់លើផ្ទៃពោះ

បញ្ហានេះទំនងជាបណ្ដាលមកពី លំពែង។ រោគសញ្ញាផ្សេងទៀតរួមមាន គ្រុនក្តៅ ចង្អោរ ឈឺក្បាល ចង្វាក់បេះដូងកើនឡើងខុសធម្មតា និងស្រកទម្ងន់។
៧. ឈឺចុកចាប់ខ្នង

វាអាចនឹងមានបញ្ហាចំពោះ តម្រងនោម របស់អ្នក។ ប្រភេទនៃការឈឺចាប់នេះតែងត្រូវបានយល់ច្រឡំ ជាញឹកញាប់ជាមួយនឹងការឈឺចាប់សាច់ដុំទូទៅ ប៉ុន្តែភាពខុសគ្នាគឺនៅត្រង់ការឈឺចាប់ចាប់ផ្តើមពីក្រោមឆ្អឹងជំនីចុះទៅជើង។
៨. ឈឺនៅផ្នែកខាងស្តាំនៃពោះ

អ្នកគួរតែមានការព្រួយបារម្ភអំពីថង់ទឹកប្រមាត់និងថ្លើមរបស់អ្នក។ ការឈឺចាប់នេះក៏អាចលេចឡើងក្នុងតំបន់តែមួយនៃខ្នងរបស់អ្នក ហើយជាទូទៅមានភាពថេរ។ ទោះបីជាមិនមានជាទូទៅក៏ដោយ ប្រសិនបើអ្នកឈឺចាប់អមជាមួយនឹងការក្អួត ហើយស្បែករបស់អ្នកប្រែជាពណ៌លឿងវាអាចជារោគសញ្ញានៃជំងឺមហារីកប្រមាត់។ ប្រសិនបើអ្នកមានការសង្ស័យច្រើននោះ វាជាការល្អបំផុតដែលអ្នកត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៩. ឈឺចាប់ផ្នែកខាងក្រោមពោះ

ប្រសិនជាឈឺចាប់បែបនេះ អ្នកគួរតែទៅពិនិត្យមើលខ្នែងពោះវៀន។ ជាញឹកញាប់ការឈឺចាប់អាចរាលដាលពេញពោះទាំងមូល ឬត្រង់ភ្លៅខាងស្តាំ។ វាកាន់តែឈឺខ្លាំងនៅពេលដើរ ឬក្អក។ បើសិនអ្នកជួបប្រទះនូវអាការៈញាក់ញ័រ គ្រុនក្ដៅ រាគ និងក្អួតផងដែរនោះ វាទំនងជាអ្នកមានជម្ងឺរលាកខ្នែងពោះវៀនហើយ ដូច្នេះចូរប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់!
ព័ត៌មាននេះមានសារៈសំខាន់ និងមានប្រយោជន៍ក្នុងការទទួលបានគំនិតដំបូងអំពីអ្វីដែលអាចកើតឡើងចំពោះរាងកាយអ្នក។ ប៉ុន្តែមិនថាអ្នកឈឺចាប់ត្រង់ណាបែប ណាទេ ប្រសិនបើវាកើតឡើងម្តងហើយម្ដងទៀតនោះ វាជាការល្អបំផុតសម្រាប់អ្នកដើម្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ទោះបីជាយ៉ាងណាក៏ដោយរាងកាយរបស់មនុស្សមានភាពស្មុគស្មាញ ហើយមនុស្សម្នាក់ៗមានភាពខុសៗគ្នា ដូច្នេះកុំស្ទាក់ស្ទើរក្នុងការទៅជួបគ្រូពេទ្យនៅពេលអ្នកឈឺឬមានរោគសញ្ញាទាំងនេះ។ សូមចាំថាសុខភាពរបស់អ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នកគឺជារឿងសំខាន់បំផុត!
ប្រភព៖ Healthhacks
Link: https://komsan.khmernotes.com/news/19840

Comments