ចោរឆក់ជនបរទេសទាំងថ្ងៃកណ្តាលក្រុងភ្នំពេញ សូមជួយស៊ែរផង ឲ្យសមត្ថកិច្ចចាប់ពួកវាឲ្យបាន (មានវីដេអូ)

ដោយសារតែភាពខ្វះខាត ការញៀនល្បែង ញៀនគ្រឿងញៀន ធ្វើអោយមនុស្សមួយចំនួន​នាំគ្នាប្រកបរទុច្ចរិតផ្សេងៗដូចជាលួច ឆក់ប្លន់។ ពួកគេគិតថាវាជាមុខរបរដែលងាយស្រួល​និងអាចរកប្រាក់បានច្រើនដោយមិនបាច់ហត់ តែគេមិនដឹងលួចគេបានវា​គ្រាន់តែពេលគេទាន់គឺទ្រោមហើយ។ ក្នុងនោះផងដែលមានវីដេអូមួយបានបង្ហាញពី​សកម្មភាពចោរមួយក្រុមបានធ្វើការឆក់ជនបរទេស ២នាក់ កំពុងតែធ្វើដំណើរនៅលើម៉ូតូកង់បី។
ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ នៅមុខសាលា ACE ។ ដោយយោងតាមប្រភពព័ត៍មានជនសង្ស័យមានគ្នា ៣នាក់ ដោយម្នាក់ជិះម៉ូតូស ដូច Step តិច ដូច Icon តិច ជាអ្នកឆក់ និង ២នាក់ ជិះមូតូដូចជា Fino ស្លាកលេខ 2GO-7529 ចាំបិទគូទ ដោយមានម្នាក់ជិះក្រោយពាក់អាវទាហានសង្ស័យមានកាំភ្លើងត្រៀមបាញ់ផង ព្រោះដៃដាក់ក្នុងអាវរហូត ។ សូមជួយស៊ែរផង ឲ្យសមត្ថកិច្ចចាប់ពួកវាឲ្យបាន ៕




ប្រភពពី komsan.khmernotes.com

Comments