ហេតុអ្វីចាំបាច់ពឹងផ្អែកទៅលើការព្យាបាលរបស់ហាងកែសម្ផស្ស ឬផលិតផលសម្រស់ថ្លៃៗ នៅពេលដែលអ្នកអាច ទទួលបានលទ្ធផលដូចគ្នាជាមួយនឹងការចំណាយអស់តែបន្តិចបន្តួច? អ្នកប្រហែលជាសួរថា តើធ្វើដូចម្ដេចទៅ? ងាយស្រួលបំផុត អ្វីដែលអ្នកត្រូវការនោះ គឺផ្លែប៉េងបោះ។ ផ្លែប៉េងបោះមិនត្រឹមតែមានរសជាតិជាតិឆ្ងាញ់ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានគុណសម្បិត្តល្អជាច្រើន ចំពោះការថែរក្សាសម្រស់ស្បែកឲ្យមានសុខភាពល្អ។ វាជារឿងចាំបាច់ក្នុងការទទួលទាន ប៉េងប៉ោះព្រោះវាមានផ្ទុកនូវ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលដើរតួជា ឡេការពារកម្តៅថ្ងៃពីខាងក្នុង។អង់ទីអុកស៊ីដង់ទាំងនេះធ្វើឱ្យប៉េងប៉ោះក្លាយជាផលិតផល ប្រឆាំងនឹងភាពចាស់ ព្រមជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការខូចខាតកោសិកានិងការឡើងក្រហម លើស្បែក។ ហេតុនេះ អ្នកមិនចាំបាច់ចំណាយលុយដែលរកបានដោយពិបាករបស់អ្នកលើការព្យាបាលថ្លៃ ៗទៀតឡើយ ប្រសិនបើអ្នកធ្វើតាមជំហានងាយៗទាំងនេះ អ្នកនឹងទទួលបានស្បែកដែលមានសុខភាពល្អជាក់ជាមិនខាន៖
១. បង្រួមរន្ធញើស រន្ធញើសធំ គឺធ្វើឲ្យធូលីកខ្វក់ងាយនឹងចូល ជាហេតុបណ្ដាលឲ្យងាយឆ្លងមេរោគដូចជា កើតមុន ជាដើម។ ទឹកប៉េងបោះស្រស់ មានប្រសិទ្ធភាពខ្ពស់និងល្អបំផុតសម្រាប់កម្ចាត់បញ្ហានេះ។ លាយទឹកប៉េងបោះស្រស់ ១ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារ ៤ទៅ៥ដំណក់ ហើយយកល្បាយនេះមកលាបលើផ្ទៃមុខរបស់អ្នក។ ទុកចោលប្រមាណជា ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកឧណ្ហៗ។ ប្រើប្រាស់រូបមន្តនេះឲ្យបានទៀតទាត់ ដើម្បីអាចបង្រួមរន្ធញើសបានលឿនល្អ។ ២. កម្ចាត់មុន ជាតិអាស៊ីតនៅក្នុងផ្លែប៉េងបោះអាចជួយព្យាបាល កាត់បន្ថយ និងកម្ចាត់មុនរបស់អ្នក។ វីតាមីន A និងវីតាមីនសេត្រូវបានគេរកឃើញជាទូទៅនៅក្នុង ឱសថព្យាបាលមុនជាច្រើន ហើយប៉េងប៉ោះ គឺសម្បូរទៅដោយវីតាមីន A, វីតាមីន C និងវីតាមីន K។ ដូចនេះ ប្រសិនបើអ្នកកើតមុនតែបន្តិចបន្តួច នោះអ្នកគ្រាន់តែកាត់ប៉េងប៉ោះពាក់កណ្តាល ហើយយកមកលាបផ្ទៃមុខរបស់អ្នកជាការស្រេច។ សម្រាប់ការកើតមុនច្រើនធ្ងន់ធ្ងរ នោះអ្នកត្រូវចិតប៉េងប៉ោះស្រស់ជាបន្ទះៗ រួចយកមកបិតពេញលើមុខ។ ទុកវាចោល ១ម៉ោង សឹមលាងជម្រះចេញ។ អនុវត្តតាមវិធីនេះឲ្យបានទៀងទាត់ ឬច្រើនដងតាមដែលអាចធ្វើបាននោះ អ្នកនឹងកត់សម្គាល់ឃើញថាមុនត្រូវបានកាត់បន្ថយ។
៣. ព្យាបាលស្បែកមុខមានជាតិខ្លាញ់ បញ្ហាស្បែកខ្លាញ់? អស់បារម្ភទៀតហើយ ដោយគ្រាន់តែលាយទឹកប៉េងបោះស្រស់ជាមួយនឹងទឹកត្រសក់ ហើយយកល្បាយនេះមកលាយលើផ្ទៃមុខ របស់អ្នកដោយប្រើសំឡី។ ការអនុវត្តបែបនេះបានទៀងទាត់នឹងជួយកាត់បន្ថយជាតិខ្លាញ់ដែលហួសកម្រិត ព្រមទាំងអាចជួយព្យាបាលមុនផងដែរ។ ៤.ស្បែកស្រស់ថ្លា ស្បែកស្រអាប់មិនភ្លឺស្រស់ថ្លា ងាយរលាកឬស្បែកដែលរលាក អាចត្រូវបានជួសជុលឲ្យស្រស់ស្អាតឡើងវិញដោយគ្រាន់តែប្រើ ម៉ាសបិតមុខធ្វើពី ទឹកដោះគោជូរនិងទឹកប៉េងបោះស្រស់។ លាបល្បាយនេះលើមុខរបស់អ្នក ហើយទុកចោលរយៈពេល ២០នាទី សឹមលាងវាចេញជាមួយទឹកក្ដៅឧណ្ហៗ។ ទឹកដោះគោជូរផ្ដល់នូវសារធាតុ ចិញ្ចឹមជាមួយនឹងប្រូតេអ៊ីនដែលស្បែកត្រូវការ ខណៈប៉េងបោះជួយផ្ដល់ភាពត្រជាក់ដល់ស្បែក។ ៥. ស្បែករលោង លាយទឹកឃ្មុំជាមួយទឹកប៉េងបោះស្រស់ រហូតដល់វាឡើងខាប់។ លាបល្បាយនេះ រួចទុកចោលរយៈពេល ១៥នាទី សឹមលាងសម្អាតចេញ។ ជាមួយនឹងវិធីដ៏ងាយនេះអ្នកនឹងទទួលបានស្បែកដែលរលោង ភ្លឺស្រស់ថ្លា៕
ប្រភព Khmernote

Comments
Post a Comment