Update: កម្មការិនីរោងចក្រ ​«ប៊ី​រី» ដួលសន្លប់កើនឡើងរហូតដល់៧៣នាក់ ដោយសារ​​សុខភាពទន់ខ្សោយ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ

(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News គិតត្រឹមម៉ោង០៩៖៤០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីរោងចក្រ «ប៊ីរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលដួលសន្លប់បានកើនឡើងដល់ ៧៣នាក់ ដោយសារតែសុខភាពរបស់ពួកគាត់ទន់ខ្សោយ និងតក់ស្លុតតាមគ្នា។
បើតាមសេចក្ដីរាយការណ៍ កម្មការិនីទាំង៧៣នាក់នោះ ត្រូវបានសមត្ថកិច្ច និងអង្គភាព៧១១ នៃកងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួន៥ ដោយក្នុងរាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្ដាល។
សូមជម្រាបថា ​​ការដួលសន្លប់នេះចាប់ផ្ដើមឡើងនៅវេលាម៉ោងប្រមាណជិត៩ព្រឹកនេះ ដោយជំហានដំបូងមានតែជាង៣០នាក់ប៉ុណ្ណោះ ហើយរហូតមកទល់ពេលនេះកើតឡើង ៧៣នាក់ ក្នុងចំណោមកម្មករជាង២ពាន់នាក់ក្នុងរោងចក្រ «ប៊ីរី» នេះ៕

ប្រភពមកពី៖ Fresh News

Link: http://www.freshnewsasia.com/index.php/en/localnews/115-localnews-facebook/64084-update.html

Comments