ដល់ករហើយ ថ្លៃហើយអត់គ្រប់ទៀត!!! មន្រ្តីកាំកុងត្រូលរកឃើញដេប៉ូ TELA (ជើងឯក) លក់ប្រេងមិនគ្រប់តាមកម្រិតកុងទ័រ និងលក់ប្រេងធម្មតា ធ្វើជា…
មន្រ្តីកាំកុងត្រូលបានរកឃើញស្ថានីយប្រេងឥន្ធនៈមួយកន្លែងទៀតហើយ ស្ថិតនៅក្នុង បណ្តោយផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ លក់ប្រេងមិនគ្រប់ទៅតាមកម្រិតកុងទ័រ ហើយថែមទាំងយកប្រេងធម្មតា បន្លំធ្វើជាប្រេងស៊ុបពែរ ថែមទៀត។ ស្ថានីយប្រេងឥន្ធនៈនេះ មានឈ្មោះថា TELA (ជើងឯក)។លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន កិច្ចការការពារ អ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៧នេះ មន្រ្តីនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ សហការជាមួយមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ មួយចំនួនស្ថិតនៅតាមផ្លូវ២១៧ ក្នុងខណ្ឌដង្កោ។
លោក មាន ចំណាប់ បានបញ្ជាក់ថា
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។ បើតាមលោក ចំណាប់ ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញ គឺប្រើប្រាស់ឧបករណ៍ Zx101xL និង Zx101Cសម្រាប់វាស់អុកតានប្រេងសាំងSuper(95)និងRegular(92)។ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ដេប៉ូ ០៣កន្លែងនៅទីតាំងខាងលើនេះ រកឃើញថា ដេប៉ូលក់ប្រេង ០២កន្លែង លក់បានត្រឹមត្រូវទាំងបរិមាណ និងគុណភាពប្រេងឥន្ធនៈ។ ចំណែកស្ថានីយ០១កន្លែងទៀត ពាក់ស្លាក TELA (ជើងឯក) មានកង្វះបរិមាណប្រេងមិនឆ្លើយតបនឹងលេខកុងទ័រ ហើយលក់ប្រេងធម្មតាជាប្រេងស៊ុបពែរទៅអ្នកប្រើប្រាស់ថែមទៀត។លោក ចំណាប់ បញ្ជាក់ថា ក្រោយរកឃើញដូចនេះ ក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ស្ថានីយ ធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងបានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតាន ៩៥ពិតបា្រកដ។លោក មាន ចំណាប់ បានបញ្ជាក់ដែរថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស តាមលទ្ធភាពដែលអាចធើ្វបាន។ លោក ក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ចការពារ អ្នកប្រើប្រាស់តាមផ្លូវច្បាប់។លោក ចំណាប់ ក៏បានផ្តល់ការណែនាំ និងអំពាវនាវទៅដល់ប្រជាពលរដ្ឋផងដែរថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាឲ្យបាន ច្បាស់លាស់ក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ មុននឹងសម្រេចចិត្តចូលទទួលសេវាចាក់ប្រេងឥន្ធនៈ។ ជាពិសេសត្រូវពិនិត្យឲ្យបានច្បាស់លាស់នៅពេលចាក់ថា តើចំណុះប្រេងដែលចាក់នោះត្រឹមត្រូវតាមការទិញរបស់យើងដែរឬទេ?
ប្រភព khmerload
Link: news-sabay.today

Comments
Post a Comment