តារាចម្រៀងល្បី Taylor Swift បានចេញនូវបទថ្មីមួយមានចំណងជើងថា "Look What You Made Me Do" កាលពីថ្ងៃចន្ទម្សិលមិញ។ ត្រឹមរយៈពេល២៤ម៉ោងដំបូង នៅលើបណ្ដាញសង្គម YouTube បទថ្មីនេះទទួលបានចំនួនអ្នកទស្សនាច្រើនជាង ២៨លានដង។
តួលេខនេះ បានបំបែកកំណត់ត្រាចាស់របស់បទ "Hello" ច្រៀងដោយ Adele ដែលក្នុងថ្ងៃបញ្ចេញដំបូងទទួលបានអ្នកមើល ២៧,៧លានដង។ សូមបញ្ជាក់ថា កំណត់ត្រានេះក៏ធ្លាប់កាន់កាប់ដោយ Taylor Swift ម្ដងរួចមកហើយ សម្រាប់បទ "Bad Blood" កាលពីឆ្នាំ២០១៤ ដែលមានអ្នកមើល ២០,១លានដង។ ប៉ុន្តែ តំណែងនេះក៏របូតទៅវិញ ហើយធ្លាក់ទៅលើបទ "Hello" កាលពីខែតុលា ឆ្នាំ២០១៥៕

ប្រភពពីkleykley.sabay.com.kh
Comments
Post a Comment