សមាជិកក្រុមតារាចម្រៀងកូរ៉េ SHINee លោក Onew ត្រូវគេចោទប្រកាន់ការបៀតបៀនខាងផ្លូវភេទ

យោងទៅតាមប៉ូលីសបានអោយដឹងថា Onew ត្រូវបានគេចោទប្រកាន់ពីបទប៉ះរាងកាយរបស់ស្ត្រីម្នាក់ 3 ដងនៅឯក្លឹបមួយនៅ(Gangnam)ហ្គានណាំនៅប្រហែលម៉ោង 7:10​នាទីព្រឹកថ្ងៃទី 12 សីហា។ ប៉ូលីសបានមកដល់កន្លែងកើតហេតុក្រោយពីទទួលបានរបាយការណ៍ពីការបៀតបៀនខាងផ្លូវភេទ ហើយបានសម្ភាសនៅក្នុងប៉ូលីស លោក Onew អស់រយៈពេល 5 ម៉ោង។
លោក Onew និងស្ត្រីម្នាក់នោះ មិនត្រូវបានគេចាប់បាននៅក្នុងកាមេរ៉ាសុវត្តិភាពនោះទេ ព្រោះពួកគេស្ថិតនៅក្នុងកន្លែងដែលគ្មានកាមេរ៉ាសុវត្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយប៉ូលីសបានធ្វើការវិនិច្ឆ័យលើការអះអាងរបស់ស្រ្តីនិងសាក្សីគឺគួរឱ្យទុកចិត្តពីព្រោះការរៀបរាប់របស់ពួកគេត្រូវគ្នានឹងកន្លែងដែលចាប់បាននៅ ក្នុងកាមេរ៉ាសុវត្តិភាព ។
ទន្ទឹមនឹងនេះដែរផលិតកម្ម SM Entertainment បានប្រកាសថានារីម្នាក់នេះបានបោះបង់រាល់ការចោទប្រកាន់ប្រឆាំងនឹង Onew។ទោះយ៉ាងណាក៏ដោយនគរបាលគ្រោងនឹង ធ្វើការស៊ើបអង្កេតបន្ថែមទៀតលើករណីនេះ។ មន្ត្រីប៉ូលីសបាននិយាយថា "ជនរងគ្រោះបានទទួលរងការវាយតម្លៃនិងការស៊ើបពីអត្តសញ្ញាណរបស់នាង ទៅលើបណ្តេាញសង្គមពត៍មាន និង(ពីអ្នកគំាទ្រ)។ ហើយនាងបានចុះហត្ថលេខាលើឯកសារដើម្បីទម្លាក់ការចោទប្រកាន់នេះដោយសារតែការស្នើសុំរបស់ផលិតកម្ម SM Entertainment ប៉ុន្តែទោះជាយ៉ាងណានាងបានផ្តល់សក្ខីកម្មថានាងត្រូវបានគេបៀតបៀនផ្លូវភេទ គឺមិនផ្លាស់ប្តូរ៕
ប្រភពពីallkpop
បកប្រែដោយ (Home-Funny Page )

Comments