នោះ! Pancake មក​ភ្នំពេញ​​លើក​នេះ​​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក​​ទ្រាំ​អត់​បាន​ក៏​​…

តារា​សម្ដែង​ថៃ Pancake Khemanit និង​ម្ដាយ​របស់​នាង បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ម្ដង​ទៀត​​​នា​ចុង​សប្ដាហ៍​នេះ​​ ដើម្បី​បំពេញ​ការងារ​ថត​ផ្សាយពាណិជ្ជកម្ម។ បន្ទាប់​ពី​ចប់​ការងារ តារា​សម្ដែង​រូប​នេះ​បាន​ចេញ​ដើរ​កម្សាន្ត​នៅ​ក្រុង​ភ្នំពេញ ដោយ​មាន​ទិញ​ផ្កា និង​អុជធូប​បូជា​​លោក​យាយ​ពេញ​ដូច​លើក​មុន​ដែរ។
ក៏​ប៉ុន្តែ​មក​លើក​នេះ ក្រៅ​ពី​បង្ហោះ​សកម្មភាព​ការងារ និង​ដើរ​កម្សាន្ត​តារា​វ័យ ២៩​ឆ្នាំ​ក៏​ស្រាប់​តែ​បង្ហោះ​រូប​មួយ​សន្លឹក​​ទៀត​​ដោយ​មាន​រូប​នាង​ដើរ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ ព្រម​ទាំង​សរសេរ​ Caption ថា៖
“Just walk…. 👱🏻‍♀️🇰🇭 ស្ទះ​ផ្លូវ​ខ្លាំង​ពេក ចុះ​ដើរ​ម៉ង​ទៅ​ចាស ស្ទះ​ដូច​តែ​ស្រុក​យើង​ដែរ 😃✌🏻តែ​បាន​​បរិយាកាស​ប្លែក #មើល​ទេសភាព#មើល​ទីក្រុង #វិថី​អ្នក​ទេសចរ #panpanjourney”

Comments