គូស្នេហ៍ NadechYaYa ជិតមានដំណឹងល្អមែនទេ?

គូស្នេហ៍តារាប្រុសស្រីថៃ Nadech Kugimiya និង​ Yaya Urassaya ពិតជាកំពុងទទួលការគាំទ្រជាខ្លាំងពីអ្នកទស្សនាបន្ទាប់ពីពួកគេបានចាប់ដៃគូសម្តែងជាមួយគ្នា រហូតមកដល់សព្វថ្ងៃនេះពួកគេទាំងពីរនៅតែមានប្រជាប្រិយភាពខ្លាំងដដែរ និងមានអ្នកគាំទ្រជាច្រើនចង់ឱ្យពួកគេទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដថែមទៀតផង។ មួយរយៈពេលថ្មីនេះតារាទាំងពីរដួងនេះពិតជាមានភាពមមារញឹកខ្លាំងជាមួយនឹងការងារ ពិសេសបច្ចុប្បន្នពួកគេក៏កំពុងតែថតរឿង “រាជនីស្តេចនាគ វគ្គ២” ដែលបន្តពីវគ្គ១ ដែលសម្តែងដោយ Taew Natapohn និង Ken Phoopum។ 

ថ្មីៗនេះ Yaya បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានបង្ហាញរូបមួយសន្លឹក ដែលកំពុងតែញ្ញុាំអាហារពេលល្ងាចជាមួយនឹង Nadech រួមទាំងក្រុមគ្រួសារអ្នកទាំងពីរផងដែរ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ ក្នុងដៃរបស់មានចិញ្ចៀនពេជ្រមួយដ៏ធំ ដែលធ្វើអោយអ្នកគាំទ្រគិតថាជាចិញ្ចៀនរៀបការរបស់គូស្នេហ៍មួយគូនេះឯ។
បញ្ចាក់៖ តារាស្រី Yaya​ ធ្លាប់បាននិយាយថា​ ក្រុមគ្រួសាររបស់នាងបានទំនៀមក្នុងការពាក់ចិញ្ចៀនរៀបការខុសពីអ្នកដទៃ បើសិនជានាងរៀបការនាងត្រូវពាក់ចិញ្ចៀននៅឯដៃខាងស្តាំ។ វាធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថាតើពួកគេគឺជាដំណឹងល្អ! តែបើចង់ដឹងច្បាស់មានតែចាំអ្នកទាំងពីរចេញមុខបកស្រាយនោះទេ៕



ប្រភពពី komsan.khmernotes.com

Comments