ស្រលាញ់គ្នាយូរ តែម្តាយរបស់ Mark Prin ធ្វើឲ្យ​ Kimberley ស្រងាកចិត្តមិនស្ទើរ ព្រោះតែរឿងមួយនេះ

ថៃ៖ មួយរយៈក្រោយមកនេះ បន្ទាប់ពីដឹងដំណឹងថាម្តាយរបស់ តារាសម្តែង Mark Prin មិនបានមានទំនាស់ រឺមិនពេញចិត្តជាមួយ តារាសម្តែង Kimberley បានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រអ្នកទាំងពីរ មានការសប្បាយពេញចិត្តឡើងវិញ។ ជាពិសេស ក៏ចង់ឲ្យ ស្នេហារបស់ពួកគេ ទទួលបានដំណឹងល្អឆាប់ៗផងដែរ។
តែផ្ទុយទៅវិញ តាមការផ្តល់បទសម្ភាសន៍ ទៅសារព័ត៌មានថៃថ្មីៗនេះ Kimberley បានប្រាប់ឲ្យដឹងថា «ពេលទៅជួបជាមួយក្រុមគ្រួសាររបស់ Mark Prin គឺម្តាយរបស់គាត់មិនដែលសួរទាក់ទងពីរឿងរៀបការរបស់ពួកគេទាំងពីរឡើយ។ ជាហេតុដែលនាំឲ្យហ្វេនៗឆ្ងល់ថា តើលោក Mark Prin បាននិយាយពីគម្រោងរៀបការជាមួយ Kimberley ទៅកាន់ម្តាយរបស់ខ្លួនឬទេ?
យ៉ាងណាមិញ សម្រាប់ Kimberley បានបន្តទៀតថា សម្រាប់រូបនាងផ្ទាល់ នាងមិនទាន់គិតពីរឿងរៀបការនៅឡើយទេ ព្រោះនាងទើបតែមានអាយុ ២៥ឆ្នាំ ហើយពេលនេះ Mark Prin កំពុងតែមមាញឹកនឹងការងារជាច្រើន ដើម្បីសន្សំប្រាក់ផងដែរ៕
ប្រភពពី: Khmerload
 website:khmerload

Comments