មកមើលផ្ទះ និងជីវិតរស់នៅរបស់ Jenie ទើបដឹងថានាង អ្នកមានប៉ុណ្ណា!

ថៃ៖ ថ្ងៃនេះ ប្រិយមិត្តនឹង បានឃើញផ្ទះ និងជីវិតរស់នៅ របស់តារាសម្តែងស្រីស៊ិចស៊ី Janie Thienphosuwan ដែលជាតួស្រីកាច កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងរឿង «ភ្លើងបុណ្យ» ឆ្នាំ២០១៧នេះ។ ជាការពិតការសម្តែងរបស់តារាស្រីរូបនេះ នៅក្នុងរឿង គឺជាកូនស្រីអ្នកមានម្នាក់ ដែលបានប្រើជីវិតឡូយឆាយ លើគំនរទ្រព្យសម្បតិ្ត។ ប៉ុន្តែងាកមកមើលឆាកជីវិតពិតនៅខាងក្រៅសាច់រឿងវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ។ ជាក់ស្តែងតារាស្រី Janie Thienphosuwan កំពុងរស់នៅក្នុងផ្ទះធំទ្រនំខ្ពស់ ដែលមានការតុបតែងយ៉ាងទំនើបទាន់សម័យ ព្រមជាមួយនឹងការជិះឡានស៊េរីថ្មី បង្ហាញភាពមានបាន ជាសេដ្ឋីមិនអន់នោះទេ៕ តោះកុំឱ្យខាតពេលយូរ យើងទៅមើលផ្ទះទាំងមូល និងជីវិតរស់នៅរបស់នាង ថាឡូយប៉ុណ្ណា? ១) បើសង្កេតមើលឱ្យច្បាស់ តារាសម្តែងស្រី Janie គឺជាមនុស្សស្រីដែលចូលចិត្តផ្កាស្រស់ស្អាតៗ ហើយមានពណ៌ចម្រុះគ្នា តុបតែងពាសពេញផ្ទះរបស់នាង។


ផ្កាស្រស់ចម្រុះពណ៌សុទ្ធតែស្អាតៗ


ទិដ្ឋភាពការតុបតែងផ្កានៅក្នុងផ្ទះតារាស្រី Janie ២) ចំណែកឯនៅតាមកាំជណ្តើរក្នុងផ្ទះ ក៏មានរចនាជាម៉ូតយ៉ាងស្រស់ស្អាត តាមបែបសម័យទំនើបផងដែរ។


កាំជណ្តើរក្នុងផ្ទះ Janie


កាំជណ្តើរក្នុងផ្ទះ Janie


កាំជណ្តើរក្នុងផ្ទះ Janie ៣) នៅក្នុងបន្ទប់គេង ក៏មានការតុបតែងលម្អយ៉ាងស្អាត និងធំទូលាយ។


បន្ទប់គេង ៤) បន្ទប់ទទួលភ្ញៀវក៏មានលក្ខណៈទាន់សម័យ ដោយមានការរៀបចំយ៉ាងស្អាត។


កន្លែងមើលទូរទស្សន៍


អាងហែលទឹក ៥) ងាកមកមើលនៅក្នុងផ្ទះបាយ របស់តារាសម្តែងស្រីរូបនេះក៏មិនអន់ដែរ គឺបំពាក់ទៅដោយសម្ភារៈទំនើបៗ​ទាន់សម័យទាំងអស់។


ផ្ទះបាយ ៦) ខាងក្រោមនេះគឺជាកន្លែងចតរថយន្ត ស៊េរីទំនើបៗតម្លៃកប់ពពករបស់តារាស្រី Janie ដែលនាងកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ៕


ទាំងនេះគឺជារថយន្តស៊េរីទំនើបរបស់នាង ដែលកំពុងជិះបច្ចុប្បន្ន
ប្រភពពីkhmerload

Comments