កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៤ ក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិក លើការផ្ដល់ទិដ្ឋាការ
វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជា បានស្ថិតក្នុងចំណោមប្រទេសចំនួន៤ ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មអាមេរិក ស្ដីពីការរឹតបន្ដឹងលើការផ្ដល់ទិដ្ឋាការឲ្យពលរដ្ឋអន្ដោប្រវេសន៍របស់ប្រទេសទាំង៤ ខាងលើរួមមានប្រទេសកម្ពុជាអេរីត្រេ ហ្គីណេ និងសៀរ៉ាលេអន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។
រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសម្រេចរឹតបន្តឹងការផ្ដល់ទិដ្ឋាការសម្រាប់ប្រទេសចំនួនបួនដែលមិនព្រមទទួលយកជនជាតិរបស់ខ្លួនវិញ នៅក្នុងនោះដែរ អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិអាមេរិកបានលើកឡើងថា កម្ពុជា អេរីត្រេ ហ្គីណេ និងសៀរ៉ាលេអូន ដែលមានឈ្មោះក្នុងបញ្ជីប្រទេសដែលត្រូវដាក់ក្រោមការរឹតបន្តឹងនេះ ហើយដូចនេះប្រជាជនប្រទេសទាំងបួននឹងប្រឈមមុខបញ្ហាលំបាកក្នុងការសុំទិដ្ឋាការចូលទឹកដីអាមេរិកមិនខាន។ រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ប្រទេស កម្ពុជា អេរីត្រេ ហ្គីណេ និងសៀរ៉ាលេអន ថាជាប្រទេសបួនក្នុងបញ្ជី ប្រទេសរឹងរូស ដែលប្រើដើម្បីសម្គាល់ប្រទេសដែលមិនទទួល ឬពន្យារពេលក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍ បើទោះជាអាមេរិកព្យាយាមបណ្ដេញចេញក៏ដោយ។ ការរឹតបន្តឹងទិដ្ឋាការនេះ គឺជាទណ្ឌកម្មមួយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកំពុងអនុវត្តនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង ហើយគេអាចចាំបានថា កាលពីពេលឃោសនារកសំឡេងឆ្នោតក្នុងឆ្នាំ២០១៦ លោក ត្រាំ ធ្លាប់រិះគន់លោក បារ៉ាក់ អូបាម៉ា ដែលបន្តរក្សាទុកជនបរទេសប្រព្រឹត្តខុសលើទឹកដីអាមេរិក ដោយលោកបានលើកឡើងថា មានប្រទេសចំនួន២៣ ដែលមិនព្រមទទួលយកជនជាតិរបស់ខ្លួនវិញ ទោះជាអាមេរិកបណ្ដេញចេញក្ដី ប៉ុន្តែលោកមិនអនុញ្ញាតឲ្យរឿងកើតក្នុងអាណត្តិរបស់លោកទេ៕
ប្រភពមកពីboredcam.net

Comments
Post a Comment