អត្ថប្រយោជន៍របស់ក្រូចសើច ចំពោះសុខភាពដែលអ្នកមិនធ្លាប់នឹកស្មានដល់

ប្រិយមិត្តពិតជាស្គាល់ហើយក្រូចសើច តែប្រហែលជាមិនធ្លាប់បានដឹងថា វាពោរពេញទៅដោយអត្ថប្រយោជន៍សម្រាប់សុខភាព និងសម្រស់នោះឡើយមើលទៅ។ ដើម្បីចូលរួមក្នុងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងខ្លីៗនេះ​យើងខ្ញុំសួមលើកមកបង្ហាញនូវអត្ថប្រយោជន៍ និងរបៀបនៃការអនុវត្តវាដូចខាងក្រោម៖
 ១. ធ្វើជាភេសជ្ជះចេញពីក្រូចសើច ដើម្បីលាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម (Cholesterol)
វិធីធ្វើ៖ ​​
1-ក្រូចសើច​ ១ផ្លែ​ ចិតសំបក
2-ច្របាច់យកទឹក
3-លាយ សូដា ១កំប៉ុង។  
វិធិប្រើប្រាស់៖
 -ពិសារាល់ព្រឹក បន្ទាប់ពីងើបពីគេង។
២. ធ្វើជាភេសជ្ជះចេញពីក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល
វិធីធ្វើ៖
1-ផ្លែក្រូចសើច ៤-៥ ផ្លែ
 2-ចិត្តសំបក ច្របាច់យកទឹក
3-លាយអំបិល ១ចឹប ទឹកឃ្មុំ (តាមចំណូលផ្អែមតិចឬ​ ច្រើន) និងទឹកកក 4-យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុក ឲ្យម៉ដ្ឋ រួចចាក់ដាក់កែវជាការស្រេច។
វិធិប្រើប្រាស់៖
  -ពិសាមួយកែវ។
 ៣. ប្រឆាំងជម្ងឺមហារីក​ ដោយសារស្លឹកក្រូចសើចសំបូរទៅដោយ បេតារ៉ូទីន (Betacarotine)
 * ប្រេងក្រូចសើចជួយបន្ថយស្រ្តេស
 * ជួយឲ្យគេងលក់ស្រួល
 * បំប៉នបេះដូង
 * បំបាត់ខ្យល់ចាប់វិលមុខ។  
វិធីធ្វើ៖
- សំបកផ្លែក្រូចសើច ហាន់១ ស្លាបព្រាបាយ។ វិ
ធិប្រើប្រាស់៖
- ឆុងទឹកពិសារជាប្រចាំ។
៤. បំបាត់ក្អកស្លេស្ម៍លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមករដួវ
វិធីធ្វើ៖
- យកផ្លែអាំងភ្លើងឲ្យទន់។
 វិធិប្រើប្រាស់៖
 - ច្របាច់បន្តក់ចូលកបន្តិចម្តង។
៥.​ រូបមន្តបំបាច់អង្គែ
វិធីធ្វើ៖
 - ក្រូចសើច១ ផ្លែ យកទៅដុត
 - ច្របាច់យកទឹក។  
វិធិប្រើប្រាស់៖
 - យកទៅឈ្លីស្បែកក្បាល រួចទុកចោល 3-4 នាទី សឹមលាងទឹកចេញ។
 ៦.​ រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ
វិធីធ្វើ៖
  - ក្រូចសើច ៣-៤ ផ្លែ ច្របាច់យកទឹក
 - លាយជាមួយប្រេងដូង ១ស្លាបព្រាកាហ្វេ - ក្រឡុកឲ្យចូលគ្នា។
 វិធិប្រើប្រាស់៖
  - យកមកញីសាច់ក្បាល និងសក់ - អប់ទុក ១៥នាទី
 - ធ្វើដូច្នេះ ១អាទិត្យ នឹងចាប់ផ្ដើមបានផល៕
ប្រភពពី៖ Taboi
website: taboi.civilay.com

Comments