ការក្រោកពីដំណេកនៅក្នុងពេលព្រឹកព្រលឹម នឹងធ្វើឲ្យមនុស្សយើងម្នាក់ៗ មានរូបរាងកាយសមសួន មានសុខភាពមាំមួន និងបញ្ញាឈ្លាសវៃ។ ប៉ុន្តែយើងសម្គាល់ឃើញថា មិនមានមនុស្សច្រើននោះទេ ដែលបានធ្វើដូចនេះ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកបានក្រោកពីដំណេក នៅក្នុងពេលព្រឹកព្រលឹម ៖
១-ជួយឲ្យអ្នករក្សាបាននូវភាពវិជ្ជមាន មនុស្សម្នាក់អាចនឹងរក្សានូវភាពជាវិជ្ជមានរបស់គេបានពេញមួយថ្ងៃ ប្រសិនបើគេបានក្រោកពីដំណេកនៅក្នុងពេលព្រឹកព្រលឹម។ អាកប្បកិរិយាជាទូទៅនឹងមានការផ្លាស់ប្តូរ ហើយវានឹងបង្កើតនូវ អារម្មណ៍ នៃភាពស្រស់ស្រាយមួយ។ ដោយការឆាប់ក្រោកពីដំណេក នោះអ្នកនឹងអាចបន្តស្ថិតនៅមានកម្លាំងចិត្តជានិច្ច។ វានឹងជួយធ្វើឲ្យយើងម្នាក់ៗ អាចរក្សាបានូវអារម្មណ៍ធូរស្រាលបានពេញមួយថ្ងៃ។
២-បង្កើននូវកម្រិតនៃទំនុកចិត្តលើខ្លួនឯង មនុស្សដែលក្រោកពីដំណេកយឺតយ៉ាវជារឿយៗ តែងប្រឈមនឹងបញ្ហានៃការមានទំនុកចិត្តទាបលើខ្លួនឯង។ ប៉ុន្តែការឆាប់ក្រោកពីដំណេកអាចធ្វើឲ្យមនុស្សម្នាក់បង្កើនកម្រិតនៃទំនុកចិត្តលើខ្លួន ឯងបានទៅវិញ។ អ្នកនឹងទទួលបាននូវអារម្មណ៍នៃការពេញចិត្ត និងមានភាពរីករាយ ប្រសិនបើអ្នកបានក្រោកពីគេងនៅក្នុងពេលព្រឹកព្រលឹម។ ៣-បង្កើននូវផលិតផលការងាររបស់អ្នក អារម្មណ៍នៃភាពស្រស់ស្រាយនៅក្នុងពេលព្រឹក នឹងធ្វើឲ្យអ្នកធ្វើការបានយ៉ាងសកម្មនៅក្នុងពេលថ្ងៃ។ ដោយការក្រោកពីដំណេកនៅក្នុងពេលព្រឹកនឹងអាចធ្វើឲ្យមនុស្សម្នាក់បង្កើនបាននូវផលិត ផលការងារបានជាទីគាប់ចិត្ត។ អារម្មណ៍នៃភាពស្រស់ស្រាយនឹងធ្វើឲ្យអ្នកបង្កើតបាននូវគំនិតថ្មីៗ ជាច្រើនដូច្នេះហើយ វានឹងអាចជះឥទ្ធិពលទៅលើសមិទ្ធិផលការងារបស់អ្នក។ ៤-ស្វែងរកឃើញការពិតពីខ្លួនអ្នក មនុស្សម្នាក់ដែលបានក្រោកពីព្រឹកព្រលឹមជារឿយៗ តែងតែអាចស្វែងរកឃើញនូវផ្លូវនៃការឆ្ពោះទៅកាន់ការស្វែងរកការពិតរបស់ខ្លួនឯង។ ការតាំងសមាធិ និងការហាត់យូហ្គា នៅក្នុងពេលព្រឹកព្រលឹម អាចជួយធ្វើឲ្យអ្នកមានរាងកាយ និងអារម្មណ៍ធូរស្រាលបានពេញមួយថ្ងៃ។ មនុស្សម្នាក់នឹងអាចទទួលបាននូវតុល្យភាពនៃផ្លូវចិត្តដ៏ត្រឹមត្រូវមួយ ដោយការបន់ស្រន់ នៅក្នុងពេលព្រឹកព្រលឹម។ វានឹងជួយធ្វើឲ្យផ្លូវចិត្តរបស់យើងម្នាក់ៗ បានស្ងប់សុខល្អ។
៥-កាត់បន្ថយការមានស្ត្រេស ការចូលគេងយឺតយ៉ាវ និងការក្រភ្ញាក់ពីដំណេក អាចនឹងបណ្តាលឲ្យខ្លួនអ្នកមានស្ត្រេស ដោយសារតែ រាងកាយអ្នកមិនមានតុល្យភាពត្រឹមត្រូវមួយ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹកព្រលឹមនោះ វានឹងជួយឲ្យយើងកាត់បន្ថយបាននូវស្ត្រេសបានចេញពីរាងកាយ និងផ្លូវចិត្ត។ កាលបើផ្លូវចិត្តរបស់យើង ស្រស់ស្រាយ នោះមនុស្សម្នាក់ក៏នឹងទទួលបាននូវ ភាពស្រស់ថ្លា ជាជាងការមានស្ត្រេសផ្ទុកទុកនៅក្នុងខ្លួនទៀតនោះដែរ។ ៦-មានពេលក្នុងការសម្រាក ប្រសិនបើមនុស្សម្នាក់បានក្រោកពីព្រឹក នោះគេនឹងអាចធ្វើអ្វីៗ បានដូចជាការគ្រោងទុក។ ការកំណត់ទុកនូវរឿងរ៉ាវចាំបាច់ ដែលត្រូវធ្វើមុនគេ ជាប្រចាំថ្ងៃ នឹងផ្តល់ពេលឲ្យអ្នក មានពេលវេលាបាន សម្រាកគ្រប់គ្រាន់ បន្ថែមទៀត។ នៅក្នុងពេលទំនេរ នោះពួកគេអាច ធ្វើនូវកិច្ចការដែលជា ចំណង់ចំណូលចិត្ត របស់ពួកគេដូចចា សរសេរកំណត់ហេតុ ឬគូររូបជាដើម។ ៧-បង្កើនកម្រិតនៃការប្រមូលផ្តុំអារម្មណ៍ ដោយការក្រោកពីដំណេកនៅក្នុងពេលព្រឹក នោះយើងម្នាក់ៗ នឹងអាចធ្វើឲ្យថាមពល នៃការចងចាំ របស់យើងប្រសើរឡើង។ អ្នកដែលតែងតែក្រោកពីព្រឹក ក៏នឹងអាចធ្វើការប្រមូលផ្តុំអារម្មណ៍ បានល្អប្រសើរជាង អ្នកដែលមិនបានក្រោកពីព្រឹកនោះដែរ។ ៨-ជួយធ្វើឲ្យអ្នកមានសុខភាពល្អ វាជាការពិតមួយ ដែលថា មនុស្សដែលឆាប់ចូលគេង និង ឆាប់ក្រោកពីព្រឹក គឺតែងតែមានស្ថានភាព រូបរាងកាយ និង សុខភាពមាំទាំ ជាងអ្នកដែលមិនបានធ្វើដូចនេះ។ ដោយគ្រាន់តែការ ឆាប់ក្រោកពីដំណេក វានឹងធ្វើឲ្យអ្នករក្សាបាននូវទម្លាប់ ដ៏ល្អមួយចំពោះសុខភាព។ ការឆាប់ទទួលទាននូវ អាហារពេលព្រឹក និង ធ្វើលំហាត់ប្រាណពីព្រលឹម ក៏អាចនឹងជួយធ្វើឲ្យយើងរក្សាបានផងដែរ នូវរូបរាងកាយសមសួន និងមាំទាំបាន។
ប្រភព៖kntnews

Comments
Post a Comment