តើពិតមែនទេ ផ្ទុះរឿងប្រពន្ធដើម នាយក្រឹម ដាក់ពាក្យប្តឹង ខណៈនាងលាភពរពោះកូនភ្លោះ?

ភ្នំពេញ៖ នៅថ្ងៃនេះ ផ្ទុះរឿងដ៏កក្រើករបស់តារាកំប្លែងមាឌតូចល្អិតនាយក្រឹម ដែលកំពុងមានរឿងខ្សឹបថា ត្រូវប្រពន្ធដើមរបស់លោកដាក់ពាក្យប្តឹង ខណៈល្បីសុះសាយថា នាងលាភ តារាកំប្លែងស្រីក្នុងក្រុម ជាមួយគ្នា កំពុងពរពោះកូនភ្លោះ។ ព័ត៌មាននេះត្រូវបានកាសែតនៅក្នុងស្រុកជាច្រើន បានចុះផ្សាយ ព្រោងព្រាត ស្របពេលដែលនៅក្នុងស្រទាប់មហាជនកំពុងល្បីថា កូននៅក្នុងផ្ទៃនាងលាភ គឺជាកូនរបស់តារាកំប្លែងនាយក្រឹមផងដែរ។ ប៉ុន្តែនៅក្នុងរឿងនេះសាមីខ្លួនពាក់ព័ន្ធមិនទាន់បាន ចេញមុខមកបកស្រាយ ប្រាប់មហាជនឱ្យបានដឹងច្បាស់នៅឡើយនោះទេ។ យ៉ាងណាខ្មែរឡូតរង់ចាំ ការបកស្រាយពីគ្រប់ភាគីហើយនិងធ្វើការចុះផ្សាយជាបន្តបន្ទាប់ទៀតនៅពេលក្រោយ៕
តារាកំប្លែង នាងលាភ
តារាកំប្លែងនាយក្រឹម និងប្រពន្ធដើម

ប្រភពពី Khmerload

Comments