តាមភ្នាក់ងារយកព័ត៌មានយើងប្រចាំតំបន់ថេគូ(ប្រទេសកូរ៉េ)បានអោយដឹងថា មុននេះបន្តិចមាន ការព័ទ្ធចាប់ជនបរទេសខុសច្បាប់មួយក្រុមធំ នៅចំណតរថយន្តមួយកន្លែងនៅក្បែរស្ថានីយ៍រថភ្លើងតំបន់ Gaksan តាមការសង្កេតរបស់ភ្នាក់ងារយើងបានបន្តថា ចាប់តាំងពីម៉ោង ៦ល្ងាច រហូតមកដល់ម៉ោង ៩:៣០នាទីយប់ ប៉ូលីសបានបន្តចាប់ជនបរទេសខុសច្បាប់ជាបន្តបន្ទាប់ ។
ដោយនៅក្នុងនោះ តាមប្រភពមិនផ្លូវមួយបានបញ្ជាក់ថា ចំនួនជនបរទេសខុសច្បាប់ដែលប៉ូលីស ព័ទ្ធចាប់បានមានរហូតទៅដល់ ៧នាក់ ដែលក្នុងនោះរួមមាន ជនជាតិចិន៣នាក់ កម្ពុជាម្នាក់ នឹង ៣នាក់ផ្សេងទៀតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ។
រហូតមកដល់ពេលនេះ ភ្នាក់យើងមិនទាន់បាន ដឹងច្បាស់នៅឡើយទេ ពីទីតាំងដែលប៉ូលីស បានបញ្ជូនជនបរទេសខុសច្បាប់ រួមទាំងជនជាតិកម្ពុជាម្នាក់ផងនោះ ទៅកន្លែងណានៅឡើយ តែបើតាមការសាកសួរទៅប៉ូលីសមូលដ្ឋានប្រចាំនៅតំបន់នោះ អោយដឹងថា ពួកគេអាចនឹងបញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍តំបន់ថេគូជាបណ្តោះអាសន្ន៕
ប្រភពពី៖ ខេមរះ រឹទ្ធ websites:cambozie.blogspot

Comments
Post a Comment