ទម្លាប់នៃការស្ពាយកាតាបក៏អាចបង្ហាញពីចរិតលក្ខណៈរបស់យើងបានដែរ

មនុស្សទាំងអស់តែងមានទម្លាប់នៃការស្ពាយកាតាបផ្សេងៗគ្នា ហើយតាមការសិក្សានៅបរទេសបានឲ្យដឹងថា ទម្លាប់នៃការស្ពាយកាតាបផ្សេងៗគ្នានេះក៏អាចបង្ហាញឲ្យឃើញពីចរិកលក្ខណៈរបស់មនុស្សម្នាក់បានដែរ ហើយខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់មនុស្សចំនួនតាមរយៈកាស្ពាយកាតាបរបស់ពួកគេ៖ ១.ស្ពាយនៅក្រោយខ្នង៖ជាមនុស្សដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរកំសាន្ត ឬដំណើរផ្សងព្រេងផ្សេងៗ។ លោកអ្នក ជាមនុស្សដែលចូលចិត្តការធ្វើដំណើរ។
២.យួរដោយប្រើដៃ៖ជាមនុស្សដែលចូលចិត្តឲ្យគេប្រាប់រឿងរ៉ាវជាច្រើន តែលោកអ្នកក៏មានគំនិតផ្ទាល់ខ្លួនរបស់ខ្លួនឯងដែរ។ ​លោកអ្នកជាមនុស្សដែលឆាប់ជឿជាក់លើអ្នកដទៃ។
៣.ស្ពាយនៅលើស្មាម្ខាង៖ជាអ្នកចូលចិត្តការអានសៀវភៅ។ មនុស្សប្រភេទនេះអាចអានសៀវភៅបានគ្រប់ពេលវេលា និងទីកន្លែង។
៤.ស្ពាយមកចំហៀងដងខ្លួន៖ជាមនុស្សដែលមានចិត្តសប្បុរស និងមានឧត្តមគតិខ្ពស់។
៥.ស្ពាយមកខាងមុខ៖ជាមនុស្សដែលធ្វើការងារអ្វីមួយរហ័សរហួន និងមានការតស៊ូខ្ពស់ក្នុងជីវិត៕


ប្រភពពីKhmernote

Comments