​មិន​ស្មាន​សោះ តារា​​សម្តែង​ល្បី​កូន​១​ ជា​មនុស្ស​ស្រី​ក្នុង​ក្តី​ស្រមៃ វុធ ថុង​

តួ​ឯក​ប្រុស​រឿង"​សុបិន​ស្នេហ៍​ឡូយ​៩" ប្រាប់​ Sabay ​ថា ​នារី​ក្នុង​ក្ដី​ស្រមៃរបស់​លោក​គឺ​ សារ៉ាយ សក្ខណា ដែល​ជា​នារី​មាន​ស្វាមី​ និង បុត្រ​រួច​ទៅ​ហើយ។
ថ្លែង​បន្ត​ទៀត​ថា អារម្មណ៍​ចាប់​ផ្ដើម​នៅ​មួយ​រយៈ​ពេល​ ដែល​នាង​ត្រលប់​មក​​កម្ពុជាវិញ​ជើង​ក្រោយ​នេះ​​ គឺ​លោក​មាន​ភាព​ស្និទ្ធ​ស្នាល​ខ្លាំង​ជា​មួយ​នាង​ លោក​មាន​អារម្មណ៍​ថា​នាង​មាន​ចរិត​ល្អ​គួរ​ឲ្យ​រាប់​អាន។
វុធ ថុង​ បញ្ជាក់​ថា​លោក​មិន​បាន​ស្ដាយ​ដែល​ សារ៉ាយ សក្ខណា មាន​គូ​ហើយ​ទេ​ព្រោះ​លោក​គ្រាន់​តែ​ចាត់​ទុក​នាង​ជា​ប្អូន​ស្រី​ប៉ុណ្ណោះ​ហើយ ចង់​រក​អ្នក​ដែល​ដូច​នាង​ទាំង​ចរិត​និង​រូបរាង​ជា​គូ​អនាគត។

Comments