នៅប៉ុន្មាននាទីមុននេះចៅសង្កាត់អូចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបង្ហោះសារគួរឲ្យរំភើបរីករាយបំផុតមួយ ចាប់តាំងពីកញ្ញាចូលកាន់តំណែងជាចៅសង្កាត់បានរយៈពេល ៥៤ថ្ងៃមក គឺត្រូវបានឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Ambassador William Haidt ស្កាត់ជួប និងជូនកាដូជាតម្លៃទឹកចិត្តមួយផង។
ចៅសង្កាត់ស្រីវ័យក្មេង និងកំពុងលេចធ្លោរូបនេះបានរៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកញ្ញាថា កាលពីរសៀលថ្ងៃនេះ៖ នាងខ្ញុំក្នុងនាមចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ទើបតែចូលបំរើការងារបាន ៥៤ថ្ងៃ ក៏ត្រូវបានការផ្តល់កិត្តិយសដ៍ខ្ពង់ខ្ពស់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏ព្រោះដោយសារតែគុណតម្លៃនៃការបំរើប្រជាពលរដ្ឋរបស់ខ្ញុំដោយតម្កល់ទុកជីវិតមនុស្ស សេចក្តីថ្លៃថ្នូរ របស់មនុស្ស និងសេរីភាពរបស់មនុស្សស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។
ដូច្នេះរង្វាន់ (កាដូ)(កែវទឹក) ដែលឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក បានផ្តល់អោយខ្ញុំថ្ងៃនេះ មិនមែនស្ថិតនៅលើតម្លៃនៃកាដូមួយនេះទេ គឺវាស្ថិតនៅលើគុណតម្លៃនៃការផ្តល់នូវ “កម្លាំងចិត្ត” ដ៏ថ្លៃថ្លាចំពោះរូបខ្ញុំស្ថិតក្នុងន័យបញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំមិននៅឯកោទេ “។
ប្រភពមកពី៖ Loykob
Link: http://loykob.com/archives/538

Comments
Post a Comment