តាមក្បួនហុងស៊ុយចិនសែ ទ្វារផ្ទះមិនត្រូវបែរមុខចំជណ្តើរនោះឡើយ។ ប្រសិនទ្វារផ្ទះធំបែរមុខចំកាំជណ្តើរឡើងផ្ទះ នោះគ្រួសារមិនដែលរស់នៅមានសេចក្តីសុខនឹងគ្នាទេ ពោលគឺឈ្លោះគ្នាឥតលោះថ្ងៃនោះឡើយ។ មនុស្សក្នុងផ្ទះចេះតែតាមចាប់កំហុសគ្នាដោយឥតមូលហេតុ។ ទ្រព្យសម្បត្តិរកបានប៉ុន្មានចេះតែនៅមិនគង់។
ចំពោះអ្នករកស៊ី ប្រសិនបើទ្វារផ្ទះបែរមុខចំជណ្តើរ នោះការរកស៊ីនោះរមែងជួបរឿងឡុងចុង ឬត្រូវបិទទ្វារក្រុមហ៊ុន ឬប្រកាសក្ស័យធន និងចុងបញ្ចប់គឺផុងខ្លួនក្នុងបំណុលដកខ្លួនមិនរួច។ លោកអ្នកគួររៀបចំផ្ទះឡើងវិញដោយរកអ្វីបិទបាំងកុំឱ្យឃើញជណ្តើរបែរមុខចំទ្វារចេញចូលមុខផ្ទះឱ្យសោះ។ * ចំណុចគួរយល់ដឹងផ្សេងទៀតទាក់ទងនឹងហុងស៊ុយក្នុងផ្ទះ៖ - ក្នុងផ្ទះគួរមានពន្លឺចេញចូលគ្រប់គ្រាន់ ជាពិសេសបន្ទប់ទទួលភ្ញៀវគួរមានពន្លឺព្រះអាទិត្យចូលឱ្យបានច្រើនដើម្បីទាក់ទាញថាមពលសំណាងចូលក្នុងផ្ទះឱ្យបានច្រើន។

- ផ្ទះបាយគួរមានពន្លឺភ្លឺចែងចាំងនៅពេលបោះជំហានចូលម្តងៗ។ ផ្ទះបាយក៏គួរតែមានខ្យល់ចេញចូលគ្រប់គ្រាន់ដើម្បីទាក់ទាញថាមពលជីវិតរុងរឿងចូលក្នុងផ្ទះ។
- ទ្វារធំក៏មិនគួរបែរមុខចំផ្ទះបាយដែរ ព្រោះវាអាចនាំឱ្យមនុស្សក្នុងគ្រួសារកើតជំងឺ ឈឺថ្កាត់ផ្សេងៗ។
- ទ្វារបន្ទប់គេងនីមួយៗមិនគួរបែរមុខចំកញ្ចក់ឆ្លុះមុខនោះទេ ព្រោះវាអាចនាំរឿងស៊យដល់អ្នកគេងក្នុងបន្ទប់។
- ទ្វារបន្ទប់គេងនីមួយៗមិនគួរបែរមុខចំទ្វារបន្ទប់គេងមួយផ្សេងទៀតទេ ព្រោះវាអាចនាំមកនូវជម្លោះរវាងភាគីរស់នៅបន្ទប់ទល់មុខគ្នា។
- ទ្វារផ្ទះបាយមិនត្រូវស្ថិតនៅទល់មុខគ្នាជាមួយនឹងទ្វារបន្ទប់ទឹកនោះទេ។ នេះគេហៅថា ការប៉ះទង្គិចគ្នារវាងទឹក និង ភ្លើង ដែលបណ្តាលឱ្យសមាជិករស់នៅក្នុងផ្ទះជួបបញ្ហាសុខភាព និងរឿងស៊យមិនចេះស្បើយ៕

ប្រភព៖ អាស្ត្រូឡូជីឡាយ

Comments
Post a Comment