មន្ត្រីថៃរកឃើញវត្ថុបុរាណខ្មែរយ៉ាងច្រើនធ្វើអំពីមាស នៅបាតព្រះចេតិយវត្តបុរាណក្នុងខេត្តអយុធ្យាអតីតទឹកដីខ្មែរ
រវាងពុទ្ធសករាជ ២៤៩៩-២៥០១ នាយកដ្ឋានវិចិត្រសិល្បៈថៃបានរកឃើញនៅបាតប្រាង្គនៃព្រះចេតិយ វត្តរាជាបុរាណ នៅខេត្តអយុធ្យាគេបានរកឃើញ នូវវត្ថុបុរាណជាច្រើន ដែលមានសម័យកាលខុសៗគ្នានិងមានតម្លៃឥតគណនា។
បុរាណវត្ថុទាំងនោះ រួមមានគ្រឿងអលង្កាស្តេច គ្រឿងក្សត្រថៃអយុធ្យា ចម្លាក់តំណាងព្រះពុទ្ធអង្គធ្វើអំពីមាសដាំត្បូង ព្រះបដិមាពុម្ព ព្រះសិរីរឹកធាតុ៘ ក្នុងចំណោមបុរាណវត្ថុដ៏ល្អប្រណិតទាំងនោះ ដែលសព្វថ្ងៃតម្កល់នៅសារមន្ទីរចៅសាមប្រ៉ាយា នៅខេត្តអយុធ្យា យើងច្រើនមានបុរាណវត្ថុមួយចំនួនដែលមានលក្ខណៈជាសិល្បៈខ្មែរ ព្រោះត្រូវបានផលិតឡើងមុនការកាន់កាប់ខេត្តនេះ ដោយព្រះមហាក្សត្រថៃទៅទៀត ។
ម្យ៉ាងវិញ ការរកឃើញនូវកេតនភ័ណ្ឌជាតិទាំងនោះ ក៏បង្ហាញឲ្យដឹងផងដែរថា នៅដើមសម័យអយុធ្យា ពោលគឺនៅពុទ្ធសករាជ ១៩៦៧ សិល្បៈថៃនៅតែស្ថិតក្រោមឥទ្ធិពលខ្មែរនៅឡើយ។ គេគ្មានហេតុផលជាក់លាក់ណាមួយ ដើម្បីចាត់ទុកថា វត្ថុសិល្បៈទាំងនោះគឺជាស្នាដៃវិចិត្រកររបស់ថៃឡើយ៕
ប្រភពពី៖ (ម.ត្រាណេ)
Link: http://khmerapsara.news/archives/7368

Comments
Post a Comment