ជំនឿ ​ក្នុង​គម្ពីរ​សាសនា​គ្រិស្ត​និង​ជំនឿ​មនុស្ស​ចចក​នៅ​ហ្វីលីពីន​ខណៈពេល​ព្រះ​ច័ន្ទ​ក្រហម​រះ​ឡើង​ដូច​ឈាម​

យូរៗ​ម្ដង​នៅ​ផ្នែក​ខ្លះ​នៃ​ពិភពលោក​រួមមាន​អាមេរិក​និង​អូស្ត្រាលី មាន​បាតុភូត​ដ៏​ចម្លែក​មួយ​កើតឡើង គឺ​ព្រះចន្ទ្រ​ក្រហម​ដូច​ឈាម និង​ពណ៌​ទឹកក្រូច ។ បាតុភូត​ដ៏​កម្រ​នេះ​មានដំណើរ​រយៈពេល​៣​ម៉ោង​នៅ​ម៉ោង​២​រំលង​អ​ធ្រា​ត​នៅពេលដែល​ព្រះចន្ទ្រ​ចាប់ផ្តើម​ធ្វើ​ចលនា​ចូលទៅ​ជ្រក​ក្រោម​ស្រមោល​ផែនដី ។ មួយ​ម៉ោង​ក្រោយមក​ព្រះចន្ទ្រ​អាច​មើលឃើញ​ពេញ​រូបរាង ហើយ​បាន​ប្រែ​ពណ៌​ទៅជា​ទឹកក្រូច​ក្រហម និង​ពណ៌​ត្នោត ។ បាតុភូត​ព្រះចន្ទ្រ​ក្រហម​នេះ​អាច​មើលឃើញ​ច្បាស់​នៅ​ប្រទេស​អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់​និង​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក ដែល​វា​បង្ហាញខ្លួន​ទើប​កាលពី​ឆ្នាំមុន​នេះឯង ។​
បើ​យោងតាម​ព្រះគម្ពីរ​សាសនា​គ្រី​ស្ត​បាន​ចែងថា ព្រះអាទិត្យ​បាន​ប្រែជា​ងងឹត ហើយ​ព្រះចន្ទ្រ​ប្រែជា​ពណ៌​ឈាម​១​ថ្ងៃ​មុនពេល​ព្រះ​ជា​ម្ចាស់​ចុះមក​ឋានកណ្តាល ។ ទេព​ធិ​តា​៤​អង្គ​ឈរ​ទប់​ផែនដី​មិនឱ្យ​វិល មុនពេល​ដែល​ទេព​ធិ​តា​១​អង្គ​ទៀត​ចុះ​ពី​ឋាន​ព្រះអាទិត្យ​ដោយមាន​កាន់​ត្រា​ព្រះ​ជា​ម្ចាស់ ប្រាប់​ទៅ​ទេព​ធិ​តា​ទាំង​៤​អង្គ​ដែល​ប្រុង​ប្រើ​អំណាច​ដើម្បី​បំផ្លាញ ហើយ​ប្រសិន​ចង់​បំផ្លាញ​លុះត្រា​ណា​បោះត្រា​លើ​ថ្ងាស​កូនចៅ​ព្រះ​អស់​សិន ។​
គេ​នៅ​ចាំបាន​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៅ​ស្រុក​ខ្មែរ​ដូចជា​នៅ​ទូទាំង​ពិភពលោក​នាំគ្នា​ល្បី​ថា ពិភព​ផែនដី​នឹង​ងងឹត​ដូច​យប់​នៅពេល​ថ្ងៃ ។ ប៉ុន្តែ​កាលនោះ​គេ​ពុំទាន់​បានឃើញ​ផែនដី​ងងឹត​ដូច​យប់​ទេ គ្រាន់តែ​មេឃ​ស្រទុំ​អត់​ពន្លឺ​រាង​ងងឹត​ស្លប់ៗ​បន្តិច​ប៉ុណ្ណោះ ។ តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ គឺ​នៅ​ថ្ងៃទី​១៦ ខែមេសា គឺមាន​ព្រះចន្ទ្រ​មាន​ពណ៌​ក្រហម​ពិតមែន ។ តើ​រឿងនេះ​ដូចជា​ទំនាយ​ព្រះគម្ពីរ​គ្រឹ​ស្គ​បាន​ទស្សន៍ទាយ​មែនឬ ? ប៉ុន្តែ​បើតាម​ជំនឿ​នៅក្នុង​ប្រទេស​ហ្វីលីពីន​គឺ​គេ​បាន​ថត​ខ្សែភាពយន្ត​មួយ​តាម​រឿង​របស់​ប្រទេស​នេះ​ដោយ​បញ្ជាក់ថា មនុស្ស​នៅ​ប្រទេស​នេះ​មួយចំនួន​បានក្លាយ​ទៅជា​សត្វ​ចចក​តែ​ក៏បាន​ក្លាយជា​មនុស្ស​វិញ​ដែរ ។
ប៉ុន្តែ​ប្រសិនបើ​គេ​ពុំ​អា​ចរក​វិធី​ដោះស្រាយ​ឱ្យ​មនុស្ស​ចចក​ក្លាយជា​មនុស្ស​បាន​ចុះ​ព្រះចន្ទ្រ​ក្រហម​កើតឡើង​ទេនោះ​មនុស្ស​ចចក​ទាំងអស់​គ្មាន​ថ្ងៃ​វិល​មក​មនុស្ស​វិញ​បានជា​រៀងរហូត​ហើយ ។ ដោយឡែក​ទាក់ទង​ជំនឿ​ព្រះចន្ទ្រ​ក្រហម​នៅ​ស្រុក​ខ្មែរ​វិញ​គេ​ពុំ​សូវ​ឮសូរ​និយាយ​ទេ គឺ​គេ​ច្រើនលើក​អំពី​បាតុភូត​សូរ្យគ្រាស ចន្ទ្រគ្រាស (​រា​ហ៊ូ​ចាប់​ចន្ទ្រ​)​ធ្វើឱ្យ​អ្នកស្រុក​សម្បូរ​សប្បាយ ឬ​កើត​កល់​យុគ​តាម​ទម្លាប់​ដែល​គេ​ជឿ ៕

ប្រភពពី : សុផាន់​ម៉ៃ​
website: khmerapsara.news

Comments