គួរឲ្យសោកស្តាយ! គំនូរប្រវត្តិសាស្ត្រនៅវត្តកំពង់ធំ គូរនៅឆ្នាំ១៩៦០ ត្រូវបានវាយកម្ទេចចោលក្នុងមួយពព្រិចភ្នែក

មានមតិរិះគន់ជាច្រើនពីសំណាក់មហាជនក្រោយពី ចៅអធិកាវត្ត បានសម្រេចធ្វើការវាយកម្ទេច ព្រះវិហារមួយក្នុង វត្តកំពង់ធំជាវត្តធំជាងគេនៅទីរួមខេត្តកំពង់ធំ។ អ្វីដែលធ្វើឲ្យមានការរិះគន់នេះដោយសារតែព្រះវិហារនេះពោរពេញដោយ រូបគំនូរសម័យទស្សវត្សទី៦០ មានរូបអ្នកដឹកនាំ​ល្បីៗ​លើលោកសម័យនោះ ដែលមានទំនាក់ទំនងជាមួយខ្មែរ ដូចជា ចិន, រុស្សី, អាមេរិក, ឥណ្ឌា, ឥណ្ឌូនេស៊ី, ភូមា និងព្រះឆាយាលក្ខណ៍​ព្រះបរមរតនកោដ្ឋ។ ល។

ដែលអ្នកស្រាវជ្រាវខ្មែរនិងបរទេស​ចាប់អារម្មណ៍​សិក្សា ត្រូវគេវាយកម្ទេចឲ្យវិនាសអន្តរាយ ឲ្យទាន់ហន់ក្នុងព្រះវស្សា​និងក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះ។ ក្នុងនោះផងដែរក៏មានការបកស្រាយថា មូលហេតុដែលត្រូវវាយកម្ទេចនេះដោយសារតែ ព្រះវិហារនេះមានសត្វប្រចៀវរស់នៅរាប់លានក្បាល ហើយវាតែងតែជុះនោមនៅក្នុងវិហារនេះទៀតផង ហើយវត្តត្រូវការសាងវិហារថ្មីព្រោះទីធ្លាវត្តតូចចង្អៀត។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ?

ប្រភព៖ ព្រាប ចាន់ម៉ារ៉ា
Link: https://komsan.khmernotes.com/news/15664

Comments