រូបមន្តគណនាដើម្បីឲ្យដឹងថា កូនខ្ពស់ប៉ុណ្ណានាពេលអនាគត

លោកអ្នកអាចគណនាកម្ពស់របស់កូននាពេលអនាគតបានតាំងពីពេលគេនៅក្មេងម៉េ្លះ ដោយប្រើរូបមន្តការគណនាដែលគេនាំគ្នាធ្វើមកយួរហើយ តាំងពីឆ្នាំ 1970 មក និងថែមទាំងបានទទួលការបោះពុម្ភផ្សព្ធផ្សាយនៅក្នុងសារព័ត៍មានឌឺនិ៍វយ៉ក ថាមស៍ ទៀតផងថា រូបមន្តដែលប្រើសម្រាប់គណនានេះមានត្រឹមត្រូវ និងច្បាស់លាស់បំផុត។ វិធីការប៉ាន់ប្រមាណកម្ពស់រាងកាយរបស់កូននាពេលអនាគតមានដួចតទៅ។

ការគណនាកម្ពស់ក្មេងប្រុសនាពេលអនាគត
ចូរយកកម្ពស់របស់ឪពុក និងម្តាយមកបូកចូលគ្នា ហើយបូកថែម 13 សង់ទីម៉េត្រ បន្ទាប់មកយកទៅចែកនឹង 2។ ឧទាហរណ៍ ឪពុកកម្ពស់ 1,75 សង់ទីម៉្រែត ម្តាយកម្ពស់ 1,65 សង់ទីម៉្រែត បូកចូលគ្នានឹងបាន 175+165+13= 353 យកផលបូកនេះទៅចែកនឹង 2 នឹងឃើញផលចែកស្មើនឹង 176,5 ដូច្នេះលទ្ធផលដែលទទួលបាននេះគឺ ប្រវែងកម្ពស់របស់កូនប្រុសនាពេលអនាគត។
ការគណនាកម្ពស់ក្មេងស្រីនាពេលអនាគត
ចូរយកកម្ពស់របស់ឪពុក និងម្តាយមកបូកចូលគ្នា ហើយដក 13 សង់ទីម៉េត្រ បន្ទាប់មកយកទៅចែកនឹង 2។ ឧទាហរណ៍ ឪពុកកម្ពស់ 1,75 សង់ទីម៉្រែត ម្តាយកម្ពស់ 1,65 សង់ទីម៉្រែត បូកចូលគ្នានឹងបាន 175+165-13= 327 រួចយកផលបូកនេះទៅចែកនឹង 2 នឹងឃើញផលចែកស្មើនឹង 163,5 ដូច្នេះលទ្ធផលដែលទទួលបាននេះគឺ ប្រវែងកម្ពស់របស់កូនស្រីនាពេលអនាគត។
ការប៉ាន់ប្រមាណកម្ពស់របស់កូនខាងលើនេះ គឺកុមារត្រូវតែបានទទួលភោជនាហារដែលល្អ និងការហាត់ប្រាណដែលល្មមសមរម្យ នោះមានន័យថា ក្រៅពីហ្សែន ឬពូជរបស់ឪពុកម្តាយហើយ បរិស្ថានជុំវិញក៏មានភាពសំខាន់ចំពោះកម្ពស់របស់កុមារដែរ យើងអាចសង្កេតបានតាមរយះក្មេងដែលខ្វះសាធាតុអាហារ និងមានសុខភាពមិនល្អតាំងពីតូច នឹងហុចផលធ្វើអោយក្មេងមានរូបរាងកាយតូចល្អិត និងធ្វើឲ្យកម្ពស់មិនវិវឌ្ឍទៅតាមវ័យទៀតផង។
ប្រភពមកពី៖ Baby And Mom
Link: http://babyandmom.asia/baby-mom/2017-06/897

Comments