9. La Planchada
La Planchada គឺជារឿងខ្មោចដែលគេស្គាល់ច្បាស់នៅក្នុងប្រទេសម៉ិកស៊ិក។ រឿងព្រេងនិទានបានតំណាលថានៅក្នុងឆ្នាំ 1930 គិលានុបដ្ឋាយិកាម្នាក់ដែលមានឈ្មោះ Eulalia ធ្វើការនៅមន្ទីរពេទ្យ Juarez ក្នុងទីក្រុងម៉ិកស៊ិក។ នាងត្រូវបានគេស្គាល់ថាស្លៀកពាក់ឯកសណ្ឋានស្អាតនិងអ៊ុតយ៉ាងផ្ចិតផ្ចង់ ដូច្នេះមនុស្សគ្រប់គ្នាហៅឈ្មោះនាងថា La Planchada ដែលបកប្រែថា Ironed Lady ។
នាងបានស្រលាញ់គ្រូពេទ្យដ៏ស្រស់សង្ហាម្នាក់ដែលទើបចូលរួមជាមួយបុគ្គលិកមន្ទីរពេទ្យ ជាលទ្ធផលពួកគេ បានភ្ជាប់ពាក្យបន្ទាប់ពីស្គាល់គ្នាមិនយូរប៉ុន្មាន។ ថ្ងៃមួយគ្រូពេទ្យស្រស់សង្ហាត្រូវចូលរួមសិក្ខាសាលានៅទីក្រុងឆ្ងាយ ហើយមិនឃើញវិលត្រឡប់ពីការធ្វើដំណើរនោះវិញទេ។ Eulalia ក្រោយមកដឹងថា គាត់បានរៀបការជាមួយនារីម្នាក់ទៀត ដែលគាត់បានជួបនៅទីនោះ។
ភាពក្រៀមក្រំរបស់ Eulalia បានក្លាយទៅជាជំងឺធ្លាក់ទឹកចិត្តដែលនាំឱ្យមានការធ្វេសប្រហែស និងឈានទៅដល់ធ្វើអោយអ្នកជំងឺរបស់នាងម្នាក់បានស្លាប់ គិលានុបដ្ឋាយិកានោះ បានធ្លាក់ខ្លួនឈឺដោយកំហុសរបស់ខ្លួន ដែលបានធ្វើអោយអ្នកជំងឺស្លាប់នៅមន្ទីរពេទ្យ។
សាក្សីបាននិយាយថាពួកគេបានឃើញខ្មោចរបស់នាងកំពុងដើរនៅមន្ទីរពេទ្យជារៀងរាល់ពេល។ អ្នកផ្សេងទៀតបានអះអាងថាក្នុងអំឡុងពេលស្នាក់នៅបន្ទប់សង្គ្រោះបន្ទាន់គិលានុបដ្ឋាយិកានៅក្នុងឯកសណ្ឋានដ៏ស្អាតបាទនឹងលេចចេញមកហើយព្យាបាលពួកគេ។
ប្រភពមកពី៖ Lomhel
Link: http://lomhel.com/archives/5208

Comments
Post a Comment