អតីតហ្វ្រេស៊ី Girl កញ្ញា ម៉ូកតា ម៉ាតថាណា ដែលទើបតែលេចមុខក្នុងឆ្នាំ២០១៧ នេះ បានបង្ហាញពីតម្លៃខ្លួនគួរឲ្យកត់សម្គាល់ ដែលស្មើទៅនិងនាយគ្រឿនថតរឿងដុំ មួយថ្ងៃទៅហើយ។ម៉ូកតា ម៉ាតថាណា ធ្លាប់បានប្រឡងហ្វ្រេស៊ីនៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងឆ្នាំ២០១៦ ដោយឡើងត្រឹមតែ ១២នាក់ចុងក្រោយ ហើយក៏មិនបានបង្ហាញវត្តមានក្នុងពិភពសិល្បៈបន្តដែរ ។ ទើបតែចូលដល់ឆ្នាំ២០១៧ នាងបានបង្ហាញ ខ្លួនគួរឲ្យកត់សម្គាល់ ដោយទទួលថត
ស្ពត ជាច្រើន ជាមួយតម្លៃខ្លួនខ្ពស់ៗ គួរឲ្យកត់សម្គាល់ ។តារាសម្តែងខាងលើ ដែលមានឈ្មោះដើមថា ហ៊ត ស៊ីវផេង អាយុ១៩ឆ្នាំ រូបនេះបានប្រាប់ Daily Report ថា ភាគច្រើនដែលនាងទទួលថត មានស្ពត អាឡិចហ្សង់វីស្គី , ម៉ូតូស៊ុយហ្ស៊ូគីវីវ៉ា ២០១៧ , សាលាបើកបរអាស៊ាន និង ស្ពតជាច្រើនទៀត កំពុងថត ត្រៀមនឹងចេញឆាប់ៗផងដែរ។ នាងថា ភាគច្រើននាងថតតែស្ពត ទេ ហើយសម្រាប់ការថតរឿង នាងបានដាច់ទំនាក់ទំនង តែបើមានក៏ទទួលថតផងដែរ។កញ្ញា ម៉ូកតា ម៉ាតថាណា ថា «សម្រាប់តម្លៃខ្លួននាងខ្ញុំ ថតមួយស្ពតៗ គឺស៊ីពី ៤០០ ទៅ ៥០០ ដុល្លារអាម៉េរិក » ។
ការបញ្ជាក់ពីតម្លៃរបស់ តារាស្រីខាងលើ ពិតជាមានតម្លៃខ្ពស់ គួរអោយកត់សម្គាល់ ដែលធៀបទៅនឹងនាយគ្រឿន គឺមួយថ្ងៃ ស៊ីថ្លៃ ៥០០ ដុល្លារអាម៉េរិក សម្រាប់រឿងដុំ ៕
ប្រភពមកពី៖ Daily report media
Link: dailyreport.media
ប្រភពមកពី៖ Daily report media
Link: dailyreport.media






Comments
Post a Comment