ពិតជាគួរឲ្យសោកសង្រែកមែន! ពិធីការនី ខៀវ សានសាណា យំហើមភ្នែក ក្នុងពិធីបុណ្យសពរបស់បងប្រុសបង្កើត

ករណីបាញ់ប្រហារបណ្តាលឲ្យប្តីប្រពន្ធដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ បានស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី២៧ ខែសីហា ម្សិលមិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គម។ ក្នុងនោះផងដែរបុរសជាស្វាមីដែលត្រូវប៉ូលីសសន្និដ្ឋានជាបឋមថាបានបាញ់សម្លាប់ប្រពន្ធឈ្មោះ យេង លក្ខិណា មានអាយុ ៤០ឆ្នាំ ព្រោះតែភ្លើងប្រច័ណ្ឌមានឈ្មោះ លោក ខៀវ កាណែល ជំនួយការស្នងការរាជធានីភ្នំពេញ ជាបងប្រុសបង្កើតរបស់ពិធីការនី ខៀវ សានសាណា។



ក្រោយពីទទួលបានដំណឹងគួរឲ្យតក់ស្លុតនេះធ្វើឲ្យអ្នកនាង ខៀវ សានសាណា និងក្រុមគ្រួសារសឹងតែទទួលយកមិនបានហើយអ្នកនាងក៏បានធ្វើការអំពាវនាវដល់សារព័ត៍មាន និងមហាជនកុំទាន់វាយតម្លៃនូវរឿងដែលពុំទាន់ដឹងច្បាស់ អ្នកនាងសំណូមពរថា ឲ្យរឿងនេះទុក្ខឲ្យខាងសមត្ថកិច្ចជាអ្នកធ្វើការតាមតួនាទីចុះ។ ក្នុងនោះផងដែរកាលពីល្ងាចមិញនេះប្រធានសមាគមសិល្បៈខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក អុឹម ជីវ៉ា បានចូលរួមរំលែកទុក្ខពិធីបុណ្យសពរបស់លោក ខៀវ កូណែល និងបានទៅលើកទឹកចិត្តដល់អ្នកនាង ខៀវ សានសាណា ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់របស់ខ្លួន។



គួរបញ្ជាក់ផងដែរថាក្រោយកើតមានករណីបាញ់ប្រហារនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលត្រូវជាមេរបស់លោក ខៀវ កាណែល ហាក់មានការមិនអស់ចិត្ត ចំពោះជំនួយការរបស់លោក ដែលប្រព្រឹត្តទង្វើបែបនេះ ហើយបានបញ្ជាឲ្យ ធ្វើការស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកការពិតនៃការបាញ់ប្រហារធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ៕



ប្រភពមកពី៖ កំសាន្ត
Link: khmernotes.com

Comments