ជិតដល់ថ្ងៃសម្រាលកូនទៅហើយ ប្រពន្ធវីជេ រតនា បែរជាជួបរឿងក្តៅក្រហាយមួយក្នុងគ្រួសារ ទៅវិញ!

ភ្នំពេញ៖ ចាប់តាំងពី វីជេ រតនា​បានសាងជីវិតគ្រួសារ ជាមួយនឹង ភរិយារូបស្អាតរួចមក គេក៏សង្កេតឃើញថា ពូកគេ ហាក់ដូចជា​ទទួលបាន សុភមង្គល និងក្តីសុខយ៉ាងពេញលេញ។ ហើយមិនដល់ប៉ុន្មានថ្ងៃទៀត ភរិយារបស់លោក​ នឹងត្រូវសម្រាលកូនដំបូងហើយ។
ប៉ុន្តែស្រាប់តែយប់មិញ ភរិយារបស់ វីជេរូបនេះ បានបង្ហាញអារម្មណ៏ក្តៅក្រហាយ ដោយបានបញ្ចេញសារយ៉ាងវែងអន្លាយ ទាក់ទងនឹង បញ្ហាគ្រួសារ។
ដោយក្នុងនោះ នាងបានសរសេរថា «ថ្ងៃនេះសុំនិយាយបន្តិច ទ្រាំយូរហើយ ឃើញខ្ញុំមិនមាត់ៗកាន់តែឡើងដៃ។ រាល់ថ្ងៃនេះទ្រាំព្រោះយោគយល់ថាមនុស្សរស់នៅក្រោមដំបូលតែមួយ ញុំរាប់អាន ញុំស្រលាញ់គ្រប់គ្នាដូចបងប្អូន ញុំមិនដែលប្រកាន់ទេថាអ្នកជាអ្នកណា ?មកពីណា? តែអ្នកខ្លួនឯងទេអ្នកធ្វើអោយគេមិនចង់និយាយរក ធ្វើរឹកជាងស្អីទៀត ពេលចង់និយាយរកបានមកញញឹមញញ៉ែមនិយាយជាមួយញុំមុន ពេលចង់សួរអី ចង់ពឹងពាក់អីបានមករកមុន ពេលលែងត្រូវការដើរចង់បុក តែមុខញុំក៏មិនមើលផង ញុំនឹងស្អី ? ញុំចង់យាយថា របស់របរប្រើប្រាស់របស់ញុំ បើចង់បានសុំទៅញុំអោយ កុំយកទៅប្រើប្រាស់ដោយគ្មានការអនុញាត្តិ ខោអាវ រ៉ូបអោយតែឃើញស្អាតយកទៅស្លៀករកមិនឃើញ ទាល់តែញុំមិននៅទើបយកស្លៀក។ សំលៀកបំពាក់ញុំទិញមកស្លៀកបានតែម្តងៗទេ គឺបាត់រហូត។ ស្មានថាញុំមិនដឹងមែន? ញុំមានទាំងរូបទៀត ។ ញុំដឹងយូរហើយ តែញុំមិននិយាយព្រោះមិនចង់មានរឿង ចេះតែទ្រាំៗទៅ ។ មួយទៀត របស់ញុំទិញយកមកញុាំ ក៏ញុំមិនកំណាញ់ដែរ តែអ្នកយល់អារម្មណ៍មួយនេះទេ? របស់ដែលទិញមកមិនទាន់បានញុាំមួយម៉ាត់ផង អ្នកហ៊ានបើកយកញុាំរាល់ដង ថាញុាំញុាំទៅទុកអោយម្ចាស់គេខ្លះ រឺ ក៏គិតថាម្ចាស់គេមិនទាន់បានសម្ភោធផង អ្នកបើកឆាក ហើយមិនទុកអោយម្ចាស់គេទៀត ។ ពេលសួរធ្វើមិនលឺ ធ្វើមិនដឹង ។ ប្តីញុំ នឹង ញុំវិញ តែបង្អែមមួយថង់ រឺ របស់អីផ្សេងៗក៏ញុំសួរសិនដែរ ថារបស់អ្នកណាគេ ញុុាំបានអត់? អ្នកយល់ទេ សុជីវធម៌? ការគោរពសិទ្ធិគ្នា ? ញុំមិនចង់និយាយពាក្យដែលអាក្រក់ស្តាប់ជាងនេះទេ ( ចោរក្នុងផ្ទះពិបាកគ្រប់គ្រងជាងចោរក្រៅផ្ទះ )»។
សាររបស់នាង ហាក់ដូចជា ចង់ប្រាប់ឲ្យគ្រប់គ្នាដឹងថា ពេលនេះ កំពុងមានចោរក្នុងផ្ទះ ដែលជាសមាជិកក្រុមគ្រួសារ នៅផ្ទះជាមួយគ្នា តែទោះបីជាយ៉ាងណា​ក៏នាង មិនបានទម្លាយ ភាពលម្អិត ទាក់ទងនឹង បុគ្គលរូបនោះទេ៕
ប្រភពមកពី៖ Khmerload
Link: https://www.khmerload.com/news/66153

Comments