អាជីវកម្មនៅកម្ពុជា កំពុងវិវឌ្ឍន៍ខ្លួនទៅប្រើប្រាស់ប្រព័ន្ធឌីជីថល

ភ្នំពេញៈ ប្រព័ន្ធ ឌីជីថល កាន់ តែ ពេញ និយម នៅ ទូទាំង សកលោក ប្រទេស កម្ពុជា ក៏ កំពុង វិវឌ្ឍន៍ ដើរ ទៅ កាន់ សម័យកាល នេះដែរ ជាក់ ស្ដែងការ ប្រកប អាជីវកម្ម បើ មិន យល់ ប្រព័ន្ធ ពី ឌីជីថល អាជីវកម្ម ក៏មិន សូវ ទាក់ ទាញ់ និង មាន ការ ពិបាក ក្នុង ការ ប្រកួត ប្រជែង ក្នុង ទីផ្សារ ។ និន្នាការ នាពេល បច្ចុប្បន្ននេះ បាន ធ្វើ ឲ្យ ការ ធ្វើ អាជីកម្ម តាម ប្រព័ន្ធ អ៊នឡាញ កំពុង តែ ពេញ និយម ហើយ ក្រុម ហ៊ុន មួយចំនួន នៅ កម្ពុជា កំពុង វិវឌ្ឍន៍ខ្លួន ទៅ ជា អាជីវកម្ម បែបឌីជីថលដែរ។

 សកម្ម ភាព នេះ កំពុង បញ្ជាក់ ឲ្យឃើញ ថា នាពេល បច្ចុប្បន្ន មាន ក្រុម ហ៊ុនមួយ ចំនួន ដែល ធ្លាប់ តែ ធ្វើ ការ ងារ តាម រយៈ ការ បោះ ពុម្ភផ្សាយ ជា កាសែត ទស្សនា វដ្ដី និង លក់ សៀវភៅ ជា ពួកគេ ក៏កំពុង ស្វែង រក គំ និត ដើម្បី វិវឌ្ឍន៍ ខ្លួន ទៅ ជា ក្រុម ហ៊ុន បែប ឌីជីថលទំនើប ដែរ ។ 

ការ បង្ហាញ នាពេល ថ្មីៗនេះ ពីក្រុម ហ៊ុន ហ្វេស ប៊ុក បាន ឲ្យ ដឹង ថា ក្នុង មួយ ថ្ងៃហ្វេសប៊ុកបាន ចំណាយ ថវិកា ជាង ១លាន ដុល្លារអាមេរិក ចំពោះ អ្នក ដែល កំពុង ធ្វើ ការ បោះពុម្ភផ្សាយ បែប Instant Article នៅ លើ បណ្ដាញ សង្គម យក្ស ដ៏ធំ របស់ អាមេរិកមួយ នេះ ។ ក្នុង និន្នាការនេះ ដើម្បី ឲ្យ អាជីវកម្ម មួយ រីក ចម្រើន ទៅ បាន លឿន អាជីវករ ត្រូវតែ ស្វែង យល់ ឲ្យ បាន ច្រើន ចំពោះ ការ ធ្វើ អាជីវកម្ម នៅ លើ បណ្ដាញ ឌីជីថល មាន ដូចជា បណ្ដាញ សង្គម នានា ប្រព័ន្ធ អេហ្វ (Apps) និង ការ ធ្វើ អាជីវកម្ម នៅ លើ អ៊ន ឡាញ វ៉េបសាយ ជាដើម ព្រោះ អតិថិជន នៅ ទូទាំង ពិភពលោក កំពុង ទទួល សេវា កម្ម បែប ឌីជីថល នេះ ។

 គួរ បង្ហាញ ថា មុន នឹង យើង គិត ដល់ អាជីវកម្ម បែប ឌីជីថល យើង ត្រូវ ងាក សម្លឹង មើលទៅ ក្រុម ឌីជីថល ខ្នាត យក្សនៅ លើលោកមួយចំនួន ដូចជា Amazon, Google, E-bay, Etsy និង Alibaba ជាដើម ពួកគេ កំពុង មាន លុយ រាប់ ពាន់ លានដុល្លារ ចំពោះ ការ វិនិយោគ លើ ប្រព័ន្ធ ឌីជីថល នេះ ។ តាម ទិន្នន័យ ពី ក្រុម ហ៊ុន បណ្ដាញសង្គម យក្សហ្វេសប៊ុក ដែល ទើប នឹង បាន បង្កើត ឡើង នៅ អំឡុង ឆ្នាំ ២០០៤ ដោយយុវជន វ័យ ក្មេង អាមេរិក មួយរូប គឺ លោក Mark Zuckerberg ប៉ុន្ដែ មក ដល់ ឆ្នាំ ២០១៧ នេះ ហ្វេស ប៊ុកមាន ទ្រព្យ សរុបគិត ត្រឹម ដើម ខែ មករាមក រហូត ដល់ ៧៣.៨៤ពាន់លាន និង មាន បុគ្គ លិក ជាង ២០,៦៥៩នាក់ នេះ បើ តាម ការ បង្ហាញ ពី គេហទំព័រ gurufocus និង វិគីភីឌា ។ 

ងាក មក មើល ប្រទេស កម្ពុជាវិញ មិន ត្រឹម តែ ការ ធ្វើ នយោបាយ ប៉ុណ្ណោះទេ ដែល កំពុង ប្រើ ប្រាស់ ប្រព័ន្ធ ឌីជីថល សូម្បី តាម បណ្ដាក្រសួង និង ស្ថាប័ន ផ្សេងៗ ក៏ កំពុង វិវឌ្ឍន៍ ខ្លួន ទៅប្រើ ប្រាស់ ប្រព័ន្ធ ឌីជីថល ដែរ ដើម្បី ផ្ដល់ ដំណឹង ទាន់ ហេតុការណ៍ ដល់ប្រជាប្រពលរដ្ឋ និង អ្នក ទទួល ផល ។ កត្ដា ទាំង អស់ ខាង លើនេះ បាន បង្ហាញ បន្ថែម ថា ការ ធ្វើ អាជីវកម្ម មិន អាច ខ្វះ ប្រព័ន្ធ ឌីជីថល បាន ឡើយ ព្រោះ ក្រុម ហ៊ុន នានា កំពុង វិវឌ្ឍន៍ ខ្លួន ទៅ កាន់ ប្រព័ន្ធឌីជីថល និង បាន កាត់ បន្ថយ ការ ប្រើ ប្រាស់ ធនធាន មនុស្ស លើ សង្វាក់ ផលិត កម្ម មួយ ចំនួនរបស់ គេ។ 

ជាក់ ស្ដែង ដូចជាធនាគារអេស៊ីលីដា ក្នុង ពេល ថ្មី ៗ បាន លើកឡើង ថា ធនាគារ កំពុង មាន គម្រោង បញ្ឈប់ ការ ជ្រើស រើស បុគ្គលិក នៅ ឆ្នាំ ២០១៩ និង កំពុង មាន គម្រោង វិវឌ្ឍន៍ខ្លួន ឲ្យ រឹត តែ ទំនើប ថែម ទៀត តាម រយៈ ប្រព័ន្ធបច្ចេក ទេស បច្ចេក វិទ្យា។

 ជាមួយ គ្នា នេះ ក្រុម ហ៊ុន កូដឌីងហ្គេដ របស់ សហគ្រិន វ័យ ក្មេង កម្ពុជា មួយ រូបគឺ លោក សុខ សុភមង្គល ដែល ជា ក្រុម ហ៊ុន បម្រើ សេវា កម្ម លើ ការ ផ្គត់ ផ្គង់ កម្ម វិធី បច្ចេក ទេស នៅ តាម បណ្ដា ក្រុម ហ៊ុន ធនាគារ និង ស្ថាប័ន នានា កំពុងទទួល ជោគជ័យ យ៉ាង ខ្លាំង ចំពោះ ការ ធ្វើ អាជីវកម្មនេះ លើ ប្រព័ន្ធ ឌីជីថល នេះ ។ 

បើតាម ការ ឲ្យ ដឹង ពី លោក សុភមង្គល ធ្លាប បាន លើកឡើងថា ក្រុម ហ៊ុន លោក មិន ត្រឹម តែ លក់ កម្ម វិធី ចំពោះ ការ ប្រើប្រាស់ នៅ តាំ បណ្ដា ក្រុម ហ៊ុន ក្នុង ស្រុក ប៉ុណ្ណោះទេ តែ មាន ក្រុម ហ៊ុន បរទេស ជាច្រើន បាន មក ទិញ កម្មវិធី ដែល ក្រុម ការ ងារ លោក បាន ផលិត ឡើង និង មាន តម្លៃ ខ្ទង់ម៉ឺន ដុល្លារ ក្នុង កម្ម វិធី១ ។

 ចំណែក លោក ជា ឡង់ដា ស្ថាបនិក ក្រុម ហ៊ុន លក់ សំបុត្រឡាន ក្រុងអ៊នឡាញ ក៏ កំពុង ទទួល ផល យ៉ាង ខ្លាំង តាម រយៈ ការ បង្កើត អាជីវកម្ម បែបឌីជីថលរបស់លោក ឡើង នាពេល ថ្មី នេះដែរ ។ 

លោក ឡង់ដា ធ្លាប់ បាន ប្រាប់ ឲ្យ ដឹង ដែរ ថា ចំពោះ ការលក់ សំបុត្រ ឡាន អ៊នឡាញ លោក អាច លក់ បាន កម្រៃក្នុង មួយខែ ជិត បីម៉ឺនដុល្លារ អាមេរិក។ គួររំលឹក ថា បច្ចុប្បន្នមាន ក្រុម ហ៊ុន និង អាជីវកម្ម ជាច្រើន នៅ កម្ពុជា បាន វិវឌ្ឍន៍ខ្លួន ឲ្យ រឹត តែ រីក ចម្រើន តាម រយៈ ប្រព័ន្ធ ឌីជីថល មាន ដូចជា អាជីវកម្ម បែប ភេសជ្ជៈកាហ្វេ ការលក់ សេវាកម្ម ផលិផល ព័ត៌មាន អចលនទ្រព្យ ហិរញ្ញវត្ថុ និងនយោបាយជាដើម ដែល កំពុង បែរមក ធ្វើ ការ តាម បែប ឌីជីថលនេះ ៕

ប្រភពមកពីbusiness-cambodia

Comments