ភ្នំពេញ៖ សួនសត្វស្តង់ដារអន្តរជាតិជាងធំគេបង្អស់នៅកម្ពុជា «ភ្នំពេញ សាហ្វារី» គ្រោងនឹងបើកដំណើរការឲ្យចូលទស្សនានៅពេលឆាប់ៗនេះ ខណៈបច្ចុប្បន្ននេះការសាងសង់សម្រេចបានប្រមាណ៩០ភាគរយហើយ ។
លោក រឿង សុវណ្ណីកា អ្នកគ្រប់គ្រងលើការបញ្ជារទិញរបស់សូនសត្វ បានប្រាប់ពាណិជ្ជកម្មកម្ពុជាតាមរយៈទូរសព្ទថា «មកទល់ពេលនេះ សួនសត្វដ៏ធំស្តង់ដារ អន្តរជាតិនេះ សាងសង់សម្រេចបានប្រមាណ៩០ភាគរយហើយ»។
លោកបានបន្តថា «សួនសត្វនេះ ត្រូវបានសាងសង់ឡើង ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ លើផ្ទៃដីប្រមាណ ៥ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ»។
សួនសត្វនេះ មានសត្វគ្រប់ប្រភេទ ដូចសួនសត្វពេលដែលនៅខេត្តកោះកុងដែរ ដោយមានការរចនាប្រកបដោយភាពឆ្នៃប្រឌិត និងទាក់ទាញ ហើយវានឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
សួនសត្វនេះ មានកន្លែងសម្តែងសត្វខ្លា កន្លែងសម្តែងសត្វក្រពើ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងកន្លែងសម្តែងសត្វសេកមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។
ក្រៅពីនេះ ក៏នៅមានភោជនីយដ្ឋាន កន្លែងលក់ភេសជ្ជៈ ព្រមទាំងមានសួនទឹកសម្រាប់ជិះទូកកម្សាន្ត និងកន្លែងក្មេងលេងទៀតផង។
អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ
ប្រភពbusiness-cambodia
អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ
ប្រភពbusiness-cambodia
Comments
Post a Comment