ក្រុមនិស្សិតសិង្ហបុរី ធ្វើកំណាយនៅសៀមរាប រកឃើញរូបព្រះពុទ្ធអាយុកាល ៨០០ ឆ្នាំដ៏កម្រ

និស្សិតមកពីអាស៊ីបួននាក់បានធ្វើការរកឃើញដ៏ធំមួយនៅតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូកនៅតំបន់អង្គរ ខេត្តសៀមរាប។
ដោយជីករណ្ដៅនៅប្រាសាទទន្លេស្ងួត និស្សិតបុរាណវិទ្យាដោយរួមបញ្ចូលនិស្សិតសិង្ហបុរីឈ្មោះ Natalie Khoo វ័យ ២២ ឆ្នាំ បានជីករូបបដិមាព្រះពុទ្ធកម្ពស់មួយម៉ែត្រ និងមានចំណាស់ ៨០០ ឆ្នាំ អំឡុងរយៈពេល២ថ្ងៃ។

ក្នុងចំណោមរូបបដិមា មានរូបមួយពិតជាកម្រ ដែលជា Bhaisajyaguru ឬ ព្រះពុទ្ធនៃការព្យាបាលនិងឱសថ ក្នុងពុទ្ធសាសនាមហាយាន។ រូបបដិមាថ្មភក់ ត្រូវបានរកឃើញនៅក្រោមដីប្រមាណ ៣០ សង់ទីម៉ែត្រ ជាមួយបាតដៃផ្ងារឡើងលើនិងកាន់ឱសថ។

រាជឪអង្ការបុរាណនិងសិលាចារិកបានលើកឡើងថា រូបបដិមា Bhaisajyaguru ត្រូវបានដាក់នៅគ្រប់មន្ទីរពេទ្យចំនួន ១០២ ដែលត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទីប្រាំពីរ ក្នុងសតវត្សរ៍ទី ១២។
ប៉ុន្តែមកទល់ឥឡូវ មិនទាន់មានការរកឃើញនៅទីធ្លាមន្ទីរពេទ្យសម័យបុរាណឡើយ។

និយាយជាមួយវេបសាយ The Straits Times បុរាណវិទូឈ្មោះ Lim Chen Sian មកពីវិទ្យាសា្ថន ISEAS – Yusof Ishak Institute ដែលបានជួយត្រួសត្រាយផ្លូវដល់ក្រុមនិស្សិតបានថ្លែងថា “មនុស្សតែងសួរថាតើស្ដេចពិតជាបានសាងសង់មន្ទីរពេទ្យឬក៏ឆទានសាលាសម្រាប់មន្ទីរពេទ្យឬទេ។ វត្តមានថ្នាំព្រះពុទ្ធបញ្ជាក់ច្បាស់ថា ស្ដេចបានសាងសង់មណ្ឌលសុខភាពពិតមែន”។
កញ្ញា Khoo និស្សិតបុរាណវិទ្យាថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យ Cambridge University បាននិយាយថា បទពិសោធន៍ក្នុងការទាញចេញនូវអ្វីដែលកម្របែបនេះ គឺពិតជាសំខាន់ ពិតជាគួរឱ្យរំភើបនិងមិននឹកស្មានដល់ឡើយ។
នាងបាននិយាយថា “ប៉ុន្មានយប់មុន យើងបានមើលការធ្វើបទបញ្ហាញអំពី Bhaisajyaguru ហើយត្រូវបានប្រាប់ថា រូបចម្លាក់មិនទាន់បានរកឃើញនៅទីតាំងដើមក្នុងប្រទេសកម្ពុជាទេ។ វាពិតជាអស្ចារ្យដែលយើងបានរកឃើញរូបដិមាមួយនៅទីតាំងមន្ទីរពេទ្យ (ប្រាសាទទន្លេស្ងួត) នាប៉ុន្មានថ្ងៃក្រោយមក”។
ដោយកំណត់ទីតាំងនិងទាញយករូបចម្លាក់ដែលស្ថិតក្នុងទ្រង់ទ្រាយដើមពីតំបន់អង្គរ ពិតជាកម្រណាស់។ ទីតាំងខាងលើត្រូវបានជម្រះនិងរូបបដិមាព្រះពុទ្ធភាគច្រើនត្រូវបានលួច។ នៅកាលដំបូងឡើយ រូបបដិមាត្រូវបានចោលបង់នៅពេលនគរជ្រើសយកសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនាថេរវាទ។ ជាង ៥០ ឆ្នាំមកនេះ អ្វីដែលនៅសល់ភាគច្រើនត្រូវបានលួចនិងលក់ទៅឱ្យពួកប្រមូលឯកជន៕
ប្រភពមកពី៖ Khmer Read
Links: http://news.khmeread.com/?p=14123

Comments