មិនធម្មតាមែន! ព្រោះតែមុខរបរចិញ្ចឹមកន្លាត និស្សិតមួយរូប អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ

ចិន៖ យោងទៅតាមសារព័ត៌មាន China Press បានឲ្យដឹងថា និស្សិតអាយុ ២០ឆ្នាំ មួយរូបឈ្មោះ Tong អាចរក ចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ ពីមុខរបរចិញ្ចឹម និងលក់សត្វកន្លាត។ និស្សិតរូបនេះ មានគំនិត ចាប់ផ្តើមអាជីវកម្ម របស់គេដំបូងបំផុត នៅពេលដែលគេទៅទិញសត្វកន្លាត ដើម្បីយកមកធ្វើជា ចំនីសម្រាប់ សត្វចិញ្ចឹមរបស់គេ។ ប៉ុន្តែ ដោយសារតែគេមានការធុញទ្រាន់ ក្នុងការទិញសត្វកន្លាតពេក ដូច្នេះគេក៏ សម្រេច ចិត្តចិញ្ចឹមដោយខ្លួនឯងតែម្តង។ លើសពីនេះ ការដែលចិញ្ចឹមកន្លាតដោយខ្លួនឯងនេះ អាចជួយសន្សំ ប្រាក់ដែលត្រូវចំណាយ បានពី ២ ទៅ ៣ដងឯណោះ។ រហូតមកដល់ពេលនេះ អាជីវកម្មរបស់គេ ដំណើរការបាន មួយឆ្នាំកន្លះហើយ។
និស្សិតអាយុ ២០ឆ្នាំ មួយរូបឈ្មោះ Tong អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ ពីមុខរបរចិញ្ចឹម និងលក់សត្វកន្លាត ការបន្តពូជរបស់សត្វកន្លាត គឺពិតជាលឿនខ្លាំងណាស់។ ក្នុងរយៈពេលតែ៦ខែ Tong បានក្លាយជាម្ចាស់ គ្រប់គ្រងសត្វកន្លាតប្រមាណពី ៣០ ០០០ ទៅ ៤០ ០០០ក្បាលឯណោះ។ ជាសំណាងល្អ Tong បានស្គាល់មនុស្សម្នាក់ដែលទទួលទិញកន្លាត ទាំងអស់ពីគេ។ អ្នកទិញកន្លាតរូបនោះ មានឈ្មោះថា Tse ដែលគេក៏ជាអ្នក ជំនាញខាងចិញ្ចឹមសត្វកន្លាតដែរ។ បន្ទាប់មក ពួកគេក៏បានចាប់ដៃគ្នា បើកកសិដ្ឋានចិញ្ចឹមសត្វកន្លាតតែម្តង។ វាមិនមែនជារឿងងាយទេ សម្រាប់ចំនុចចាប់ផ្តើមដំបូងរបស់ Tong ព្រោះ Tong ក៏ដូចជាមនុស្ស ដទៃទៀតដែរ គឺគេខ្លាចសត្វកន្លាតខ្លាំងណាស់។ គេធ្លាប់យល់សប្តិអាក្រក់ រៀងរាល់យប់ជាប់ៗគ្នា រយៈពេលមួយខែឯណោះ។
វាមិនមែនជារឿងងាយទេ សម្រាប់ចំនុចចាប់ផ្តើមដំបូងរបស់ Tong ព្រោះ Tong ក៏ដូចជាមនុស្សដទៃទៀតដែរ គឺគេខ្លាចសត្វកន្លាតខ្លាំងណាស់ ទោះបីជាយ៉ាងណា សព្វថ្ងៃនេះ ក្នុងកសិដ្ឋានរបស់ Tong មានសត្វកន្លាត ជាង ២.៧លានក្បាល ឯណោះ ហើយ Tong ជាអ្នកមើលថែរក្សា និងរៀបចំទីជម្រកសម្រាប់ កន្លាតទាំងនោះ ដោយផ្ទាល់ដៃតែម្តង។ Tong បាននិយាយថា តាមពិតទៅ កន្លាតទាំងនោះ មិនកខ្វក់ទេ ហើយពួកវាក៏គ្មានអ្វីដែលគួរឲ្យខ្លាចដែរ។ ប៉ុន្តែ បែរជាមានអ្នកខ្លះ បានបដិសេធមិនហ៊ានចាប់ដៃស្វាគមន៍ជាមួយ Tong នៅពេលដែលពួកគេដឹងថា Tong ប្រកបរបរនេះ។ Tong មិនបានបាក់ ទឹកចិត្តឡើយ។ គេនៅតែព្យាយាមពន្យល់ទៅកាន់មិត្តភក្តិរបស់គេថា កន្លាតដែលចិញ្ចឹមនៅក្នុងកសិដ្ឋាននោះ មិនកខ្វក់ដូចជាកន្លាតដែលនៅក្នុង ផ្ទះរបស់យើងនោះទេ។ លើសពីនេះ គេក៏បានបបួលមិត្តភក្តិរបស់គេ ឲ្យទៅទស្សនាកសិដ្ឋានរបស់គេផងដែរ៕ 
ប្រភពពី khmerload

Comments