អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ពិធីការិនី អ្នកនាង គង់​សុជាតិ និងស្វាមី កាន់តែ ទទួលបានជោគជ័យខ្លាំង លើវិថីសិល្បៈ ដែលធ្វើឲ្យចំណូល របស់អ្នកទាំងពីរ ក៏កាន់តែច្រើនទៅតាមហ្នឹងផងដែរ។ ដោយសារតែចំណូលច្រើនបែបនេះហើយ បានធ្វើឲ្យ ពិធីការិនីរូបនេះ មានសមត្ថភាព បើកហាងធ្វើសក់យ៉ាងធំ ដែលទើបតែសម្ពោធ កាលពីប៉ុន្មានសប្តាហ៍មុនតែប៉ុណ្ណោះ។ មិនបានប៉ុន្មាន ថ្មីៗនេះទៀត ស្រាប់តែ អ្នកនាង គង់ សុជាតិ និងស្វាមី ក៏បានបង្ហាញពីឡាន ទំនើបបំផុត ជាមួយនឹងផ្ទះវីឡាធំ ដូចជាវិមាន។ ក្នុងនោះដែរ ក៏មានអ្នកលេង បណ្តាញសង្គមជាច្រើន បានសាកសួរថា តើជាឡានរបស់ពួកគេមែនទេ ឬគ្រាន់តែ ថតអ្វីមួយ។ យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះ ក៏មិនបានឆ្លើយតប អ្វីនោះដែរ ទៅកាន់អ្នកលេងហ្វេសប៊ុក ទាក់ទងនឹង ឡានទំនើបទាំងនេះ៕ 




ប្រភពពី boredcam.net

Comments