កំហុសឆ្គងទាំង ៥យ៉ាង ពេលប្រើផលិតផលលាបក្លៀក ដែលអ្នកប្រើប្រាស់រាល់ថ្ងៃ ទាំងមិនដឹងខ្លួន!

មនុស្សភាគច្រើនតែងតែមានផលិតផលលាបក្លៀកផ្ទាល់ខ្លួន ប្រើប្រាស់ជាប្រចាំថ្ងៃ ដើម្បីការពារក្លិនខ្លួន ផ្តល់ភាពក្រអូប និងបំបាត់បញ្ហាបែកញើសក្លៀកជាដើម។ តែប្រហែលជាមានអ្នកខ្លះឆ្ងល់ថា ហេតុអ្វីប្រើប្រាស់ផលិតផលលាបបំបាត់ ក្លិនក្លៀកហើយ នៅតែមានក្លិនជះចេញមក ឬហេតុអ្វីនៅតែមានញើស?
 ថ្ងៃនេះយើងនឹងប្រាប់អ្នកពីហេតុផល និងកំហុសមួយចំពោះផលិតផលលាបក្លៀក៖
 

មនុស្សភាគច្រើនតែងតែមានផលិតផលលាបក្លៀកផ្ទាល់ខ្លួនប្រើប្រាស់ជាប្រចាំថ្ងៃ ដើម្បីការពារក្លិនខ្លួន ផ្តល់ភាពក្រអូប និងបំបាត់បញ្ហាបែកញើសក្លៀកជាដើម 
១.ប្រើផលិតផលខុស
 មនុស្សមួយចំនួននៅតែចែកមិនដាច់រវាងពាក្យថា Deodorant និងពាក្យ Antiperspirants ដែលមាននៅលើរាល់ផលិតផលលាបក្លៀកនីមួយៗ។ អ្នកខ្លះយល់ថា Deodorant សំដៅទៅលើផលិតផលដែលបំបាត់ញើសក្លៀក តែការពិតទៅវាជាផលិតផលសម្រាប់តែផ្តល់ក្លិនក្រអូបតែប៉ុណ្ណោះ។ បើសិនជាអ្នកមានអាការបែកញើសច្រើនជាពិសេសត្រង់ចំនុចក្លៀក អ្នកគួរតែប្រើប្រាស់ផលិតផលលាបក្លៀកដែលមានពាក្យ Antiperspirants ជំនួសវិញប្រសើរជាង។ Antiperspirants ផ្សំឡើងដោយអាលុយមីញ៉ូម និងក្លរដែលអាចជួយបំបាត់ និងទប់ស្កាប់បញ្ហាបែកញើសក្លៀកបានយ៉ាងល្អបំផុត។
មនុស្សមួយចំនួននៅតែចែកមិនដាច់រវាងពាក្យថា Deodorant និងពាក្យAntiperspirants ដែលមាននៅលើរាល់ផលិតផលលាបក្លៀកនីមួយៗ
 ២. ប្រើប្រាស់ខុសពេលវេលា
ផលិតផលលាបក្លៀកអាចប្រើប្រាស់បានគ្រប់ពេលវេលាទាំងអស់។ ប៉ុន្តែផលិតផលលាបក្លៀកដែលមានពាក្យ Deodorant ពេលដែលប្រើប្រាស់ល្អបំផុតគឺនៅពេលដែលងូតទឹករួច។ ចំណែក Antiperspirants យកល្អគួរតែប្រើប្រាស់នៅពេលយប់មុនចូលគេង ព្រោះវាជាពេលដែលអ្នកមិនសូវបែកញើស ដូច្នេះសារធាតុនៅក្នុងផលិតផលផលនេះនឹងស្រូបចូលទៅក្នុងរន្ធញើសរបស់អ្នកបានល្អ ហើយជួយឱ្យអាការបែកញើសនឹងកាត់បន្ថយ ឬលុបបំបាត់បានយ៉ាងមានប្រសិទ្ធភាពនៅពេលថ្ងៃ។
Deodorant ពេលដែលប្រើប្រាស់ល្អបំផុតគឺនៅពេលដែលងូតទឹករួច។ ចំណែក Antiperspirants យកល្អគួរតែប្រើប្រាស់នៅពេលយប់មុនចូលគេង ព្រោះវាជាពេលដែលអ្នកមិនសូវបែកញើស
៣.លាបមិនបានសព្វល្អ ឬតិចពេក 
 ពេលខ្លះអ្នកអាចបាញ់ ឬលាបផលិតផលលាបក្លៀកតិចពេក ដែលវានឹងអាចធ្វើឱ្យអ្នកមានក្លិនមិនល្អ ឬបែកញើសជាដើម។ ដូច្នេះដើម្បីចៀសវាងបញ្ហានេះកើតឡើងអ្នកគួរតែធ្វើការបាញ់ ឬលាបវាឱ្យបានសព្វក្រពេញញើសឱ្យបានត្រឹមត្រូវ និងសព្វល្អជាមុនសិន ដោយការលាប ឬបាញ់វាឱ្យស្ងួត រួចលាប ឬបាញ់វាបន្ថែមម្តងទៀតដើម្បីប្រាកដថាអ្នកបានលាប ឬបាញ់វាសព្វកន្លែងហើយ។
គួរតែធ្វើការបាញ់ ឬលាបវាឱ្យបានសព្វក្រពេញញើសឱ្យបានត្រឹមត្រូវ និងសព្វល្អជាមុនសិន ដោយការលាប ឬបាញ់វាឱ្យស្ងួត រួចលាប ឬបាញ់វាបន្ថែមម្តងទៀតដើម្បីប្រាកដថាអ្នកបានលាប ឬបាញ់វាសព្វកន្លែងហើយ

 ៤. មិនសាកសមនឹងប្រភេទស្បែករបស់អ្នក
បើសិនជាអ្នកមានអាការ ឬបញ្ហាដែលពាក់ព័ន្ធជាមួយស្បែក ដូចជាបញ្ហាជំងឺស្បែកផ្សេងៗ ឬ អាលែកហ្ស៊ីស្បែកជាដើម ការប្រើប្រាស់ផលិតផលលាបក្លៀកដែលមានក្លិនក្រអូបខ្លាំងអាចធ្វើឱ្យបញ្ហារបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ដូច្នេះគួរតែប្តូរមកប្រើប្រាស់ផលិតផលដែលមានពាក្យ fragrance-free ជំនួសវិញ។
មានបញ្ហាស្បែក ឬអាលែក្ស៊៊ីគួរប្តូរមកប្រើប្រាស់ផលិតផលដែលមានពាក្យ fragrance-free ជំនួសវិញ 
៥. ប្រើប្រាស់ផលិតផលដដែលៗយូរពេក
 នៅពេលដែលអ្នកប្រើប្រាស់ផលិតផលលាបក្លៀក និងបំបាត់ក្លិនជាយូរមកហើយ ស្រាប់តែអ្នកចាប់ផ្តើមមានអារម្មណ៍ថា បញ្ហាក្លិនខ្លួន និងបែកញើសនៅតែមាននោះ វាប្រហែលជាដល់ពេលដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរផលិតផលផ្សេងហើយ ព្រោះតែរាងកាយរបស់អ្នកអាចនឹងចាប់ផ្តើមស៉ាំជាមួយនឹងផលិតផលអស់ទាំងនោះបាន។ ដូច្នេះអ្នកប្តូរមកប្រើផលិតផលថ្មីផ្សេងដែលអាចជួយគ្រប់គ្រង ទប់ស្កាត់ និងការពារការបែកញើសរបស់អ្នកឱ្យបានល្អជាងមុន៕
ប្រភពពីKhmerload

Comments