រំជួលចិត្តណាស់! លោកតាអាយុ៨១ឆ្នាំ ធ្វើទង្វើបែបនេះចំពោះប្រពន្ធ អាចបញ្ជាក់បានថា ស្នេហ៍ស្មោះពិតជាមាននៅលើលោកនេះ (មានវីដេអូ)
ចិន៖ កាលពីថ្ងៃទី៨ សីហា ២០១៧កន្លងទៅ មានហេតុការណ៍ ដ៏រំជួលចិត្តមួយ បានកើត ឡើង នៅក្នុង មន្ទីរពេទ្យមួយកន្លែង នាទីក្រុង Urumqi ប្រទេសចិន។
លោកតា Zhang Ligen អាយុ ៨១ឆ្នាំ បានកាន់បាច់ផ្កា និងស្ករគ្រាប់មួយចំនួន ដើរចូលទៅ ជួបប្រពន្ធរបស់លោក គឺអ្នកស្រី Cai Guifang ដែលកំពុងដេកភ្លឹក នៅលើគ្រែ។ បន្ទាប់មកលោកតាក៏បានច្រៀងចម្រៀងដ៏ពិសេសមួយបទ ដើម្បីរម្លឹកខួបអាពាហ៍ពិពាហ៍រយៈពេល ៥៤ឆ្នាំរបស់ពួកគាត់។
វីដេអូដ៏រ៉ូមែនទិចមួយត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គមចិន បានធ្វើឲ្យអ្នកទស្សនារំជួលចិត្តយ៉ាងខ្លាំង។
លោកតា Zhang បាននិយាយថា គាត់សង្ឃឹមថាចម្រៀងស្នេហាមួយបទដែលគាត់ ច្រៀងឡើងក្នុងថ្ងៃដ៏ពិសេសនេះ នឹងជួយឲ្យប្រពន្ធរបស់គាត់ភ្ញាក់ ដឹងខ្លួនវិញ។
លោកតាអាយុ៨១ឆ្នាំ ធ្វើទង្វើបែបនេះចំពោះ ប្រពន្ធអាច បញ្ជាក់ បានថា ស្នេហ៍ស្មោះពិតជាមាននៅលើលោកនេះ នៅក្នុងវីដេអូ នោះគេឃើញលោកតា Zhang កាន់បាច់ផ្កាកុលាប និង ស្ករគ្រាប់មួយចំនួន ហើយនិយាយ ទៅកាន់ ប្រពន្ធរបស់គាត់ថា “ថ្ងៃនេះ ខ្ញុំបានយកស្ករគ្រាប់ ៦០គ្រាប់មក។ អ៊ីចឹងយើងអបអរពិធី រំលឹកខួបអាពាហ៍ពិពាហ៍ជាមួយគ្នា បានទេ?” បន្ទាប់ពីបាន ទទួលការអនុញ្ញាតពីបុគ្គលិកពេទ្យរួច លោកតា Zhang បាន ចាប់ផ្តើម ច្រៀងចម្រៀងស្នេហាពីដើមមួយបទជាភាសាចិន ដែលរៀបរាប់អំពី កូនកម្លោះម្នាក់ លើកស្បៃមុខរបស់កូន ក្រមុំក្នុងថ្ងៃរៀបការ។ ប៉ារ៉ូល ចម្រៀង មួយឃ្លា បានច្រៀងថា “ភ្នែកទាំងគូរបស់អ្នក មានពន្លឺ និងចែងចាំងដូចផ្កាយរះ ហើយមុខរបស់អ្នក រីកស្រស់បំព្រងដូចជាផ្កាកុលាប”។ ទង្វើរបស់ លោកតា Zhang បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង។ អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា៖ “ពិតណាស់! នេះហើយ ជា ស្នេហ៍បរិសុទ្ធ” អ្នកលេងបណ្តាញសង្គមម្នាក់ទៀតបានសរសេរថា៖ “ឥទ្ធិពលស្នេហ៍របស់ពួកគេ ពិតជាខ្លាំងក្លាណាស់។ គាត់នឹងបាន ធូរស្បើយ ក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ” ចុងក្រោយ សូមជូនពរ ឲ្យប្រពន្ធរបស់លោកតា Zhang បានដឹងខ្លួនវិញ ក្នុងពេលឆាប់ៗនេះ៕
ប្រភពkhmerload

Comments
Post a Comment