ថ្វីបើយើងភាគច្រើនគិតថាកូនៗ ដែលរស់នៅតែជាមួយម្តាយតែម្នាក់អាចប្រឈមមុខនឹងកុមារភាព ដ៏លំបាកក៏ដោយ ក៏ការសិក្សាថ្មីមួយបានលុបបំបាត់ការសង្ស័យបែបនេះចោលហើយ។
តាមពិតស្ត្រីជាច្រើន មិនចង់លែងលះគ្នា ហើយត្រូវរស់នៅជាស្រ្តីមេម៉ាយនោះគឺ ដោយសារតែពួកគេខ្លាចខូចអនាគតកូនៗរបស់ពួកគេ។ ប៉ុន្តែឥឡូវនេះក្រុមអ្នកស្រាវជ្រាវនិយាយថា សូម្បីតែម្តាយទោលនៃជំនាន់នេះ ក៏អាចគ្រប់គ្រងក្មេងនេះបានដែរ។
តើក្រុមអ្នកស្រាវជ្រាវបាននិយាយអ្វីខ្លះ?
ជាផ្នែកមួយនៃការសិក្សា បានលើកឡើងថា សុខភាពផ្លូវចិត្ត និងកំរិតនៃការតានតឹងនៅក្នុងកុមារនៃស្រ្តីជាម្តាយ(មេម៉ាយ) និងដែលបានធ្វើការប្រៀបធៀបទិន្នន័យជាមួយនឹងក្មេងៗដ៏ទៃផ្សេងទៀត និងបានរកឃើញថា គឺមិនឃើញភាពខុសគ្នាខ្លាំងទេអីនោះឡើយ។
តើម្តាយ(ស្រ្តីមេម៉ាយ) ត្រូវគ្រប់គ្រងយ៉ាងដូចម្ដេច?
ភាគច្រើននៃម្តាយតែឯង ដែលចិញ្ចឹមកូនរបស់ពួកគេតែម្នាក់ឯង គឺមានការគាំទ្រពីសាច់ញាតិ និងមិត្តភក្តិផ្សេងទៀតដែលបានផ្ដល់ឲ្យ។ ការធ្វើនេះជួយក្មេងលូតលាស់ក្នុងបរិយាកាសដែលមានសុខភាពល្អជាមួយ ទំនាក់ទំនងសង្គមដែលមានសុខភាពល្អ។
មាតាបិតាឈ្លោះប្រកែតគ្នាធ្វើឲ្យក្មេងៗខឹង
ផ្ទុយពីមតិភាគច្រើនរបស់យើង អ្នកស្រាវជ្រាវនិយាយថាកូនៗ របស់ឪពុក/ម្តាយ ដែលមើលកូនៗរបស់គាត់តែម្នាក់ឯង។
ទំនាក់ទំនង
តាមការស្រាវជ្រាវចុងក្រោយបានឲ្យដឹងថា ទំនាក់ទំនងដែលមានភាពតឹងរឹងរវាយឪពុកម្តាយ ចំពោះកូនតូចៗរបស់គាត់ គឺជាកត្តាមួយដែលមានផលប៉ះពាល់អវិជ្ជមានទៅដល់សុខភាពផ្លូវចិត្ត និងបញ្ញារបស់កុមារ។
ការចិញ្ចឹមកូនតូច
ការចិញ្ចឹមកូនដោយគ្មានឪពុក មិនមែនតែងតែជាការសម្រេចចិត្តដែលល្អនោះទេ ប្រសិនបើត្រូវដោះស្រាយបានគឺជាការល្អ វាគឺជា ជម្រើសប្រសើរជាងការចិញ្ចឹមកូននៅក្នុងបរិយាកាសមួយដែលឪពុកម្តាយទាំងពីរឈ្លោះគ្នារាល់ថ្ងៃ។ តាមពិតបរិយាកាសបែបនេះអាចបង្កឲ្យមានការភ័យខ្លាចភាពតានតឹងភាពស្មុគស្មាញ និងការធ្លាក់ទឹកចិត្តចំពោះកុមារ។
ការសិក្សា
អ្នកស្រាវជ្រាវបានសិក្សាទៅលើម្តាយ និងកូនរបស់ពួកគេជាង ៧០នាក់ ហើយបានប្រៀបធៀបលទ្ធផល ជាមួយកុមារដ៏ទៃទៀត នឹងបានរកឃើញថាម្តាយតែម្នាក់ឯងអាចគ្រប់គ្រងបញ្ហាជម្លោះនេះបាន។ បន្ថែមពីលើនេះជូនទៅដល់ឪពុកម្តាយគ្រប់រូបដែលស្រឡាញ់កូនតូចៗ របស់ខ្លួនគួរណាស់កុំឈ្លោះគ្នាឲ្យកូនតូចៗឃើញនោះឡើយ ដើម្បីចជៀសវាងធ្វើឲ្យក្មេងប៉ះពាល់ដល់អារម្មណ៍ ហើយក៏ជាការល្អបំផុតគឺកុំឈ្លោះគ្នា។
ប្រភពពី៖ Taboi
Website: taboi.civilay.com

Comments
Post a Comment