ការហាត់ប្រាណទៀងទាត់គឺចាំបាច់ខ្លាំងណាស់ បើសិនជាអ្នកចង់មានរាងកាយស្រស់ស្អាត។ ការហាត់ ប្រាណអាចជួយរំលាយជាតិខ្លាញ់នៅក្នុងខ្លួនហើយថែមទាំងជួយធ្វើឲ្យសាច់ដុំមានភាពរឹងមាំផងដែរ។ អាហារូបត្ថម្ភមានភាពចាំបាច់ខ្លាំងណាស់ សម្រាប់ការហាត់ប្រាណ បើទោះបីជាអ្នកចង់មានរាងកាយ សមល្មម ឬក៏ចង់ឡើងសាច់ដុំក៏ដោយ។
អ្នកត្រូវដឹងអំពីប្រភេទអាហារដែលអ្នកគួរញាំ មុនពេល ហាត់ប្រាណ និងក្រោយពេលហាត់ប្រាណ ព្រោះថាមុនពេល ហាត់ប្រាណ អ្នកត្រូវការអាហារដែលអាច ធ្វើឲ្យអ្នកមានកម្លាំង ឯនៅក្រោយពេលហាត់ប្រាណវិញ អ្នកត្រូវការអាហារណាដែលអាចប៉ះប៉ូវសារជាតិ ដែលបានបាត់បង់ពីរាងកាយបន្ទាប់ពីអ្នកហាត់ប្រាណហើយផងដែរ។
ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរតែញាំមុនពេលហាត់ប្រាណ៖
• តែបៃតង
តែបៃតងមានសារៈសំខាន់ខ្លាំងណាស់ មុនពេលធ្វើលំហាត់ប្រាណ។ ជាពិសេសបើអ្នកធ្វើលំហាត់ប្រាណទាក់ទងទៅនឹងផ្នែកខាងក្រោមដងខ្លួន ដូចជា ផ្នែកជើង ជាដើម។ តែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីន អាចបង្ការការឈឺក្បាល ដែលកើតឡើងដោយសារការហាត់ប្រាណផងដែរ។
• ផ្លែប៉ោម ផ្លែប៉ោមមានជាតិសរសៃច្រើនណាស់ ដូច្នេះហើយទើបវាអាចផ្តល់កម្លាំងឱ្យអ្នកហាត់ប្រាណបានរយៈពេលយូរជាងផ្លែឈើដទៃទៀត។
• សូកូឡាពណ៌ខ្មៅ ការញាំសូកូឡាពណ៌ខ្មៅមុនពេលធ្វើលំហាត់ប្រាណ នឹងផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ទៅអ្នក ព្រោះសូកូឡាពណ៌ខ្មៅមានសារធាតុ Theobromine ដែលអាចបង្កើនថាមពល និងអារម្មណ៍ក្នុងការហាត់ប្រាណ។
• ផ្លែចេក ផ្លែចេកពោរពេញទៅដោយជាតិស្ករ ជាតិគ្លុយកូស ជាតិសរសៃ និងសារជាតិជាច្រើនទៀតដែលធ្វើឲ្យផ្លែចេកក្លាយជាអាហារបំប៉នថាមពលមួយដ៏មានប្រសិទ្ធភាព។ ផ្លែចេកមិនត្រឹមតែអាចផ្តល់ថាមពលនោះទេ ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការរមួលសាច់ដុំ និងការឈឺចាប់ដោយសារការហាត់ប្រាណផងដែរ។ ដូច្នេះអ្នកគួរញាំចេកមុនពេលហាត់ប្រាណដើម្បីមានកម្លាំងខ្លាំង និងបង្ការការឈឺចាប់ផ្សេងៗ។
• ផ្លែអាវូកាដូ (ផ្លែបឺរ) ផ្លែអាវូកាដូ ឬផ្លែបឺរ គឺជាអាហារដែលអាចជួយផ្តល់ថាមពលដល់រាងកាយរបស់អ្នក ដូច្នេះបើសិនជាអ្នកញ៉ាំវាមុនពេលធ្វើលំហាត់ប្រាណ អ្នកនឹងមានកម្លាំងកំហែង យ៉ាងច្រើនដើម្បីធ្វើការហាត់ប្រាណ។
ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរតែញាំក្រោយពេលហាត់ប្រាណហើយ៖ • ប៊ឺសណ្តែកដី (Peanut Butter) ប៊ឺសណ្តែកដីអាចផ្តល់ប្រូតេអ៊ីនយ៉ាងច្រើនទៅដល់រាងកាយរបស់អ្នក។ ក្រោយពេលហាត់ប្រាណអ្នកគួរបរិភោគប៊ឺសណ្តែកដី ដែលចំរាញ់ពីសណ្តែកដីសុទ្ធល្អ ជាមួយនឹងនំបុ័ង ឬក៏នំផ្សេងទៀត ដើម្បីទទួលបានជាតិប្រូតេអ៊ីនដែលអ្នកត្រូវការ។ ផលិតផលនេះអាចរកទិញបាននៅតាមផ្សារទំនើប។
• ទឹកដោះគោ ទឹកដោះគោគឺជាប្រភពយ៉ាងធំមួយនៃសារជាតិប្រូតេអ៊ីន។ ដូច្នេះបើសិនអ្នកញាំទឹកដោះគោក្រោយពេលហាត់ប្រាណ នោះអ្នកនឹងអាចទទួលបានសារជាតិប្រូតេអ៊ីនដើម្បីប៉ះប៉ូវសាច់ដុំ។
• ត្រីសាម៉ុង ត្រីសាម៉ុងមិនត្រឹមតែមានជាតិប្រូតេអ៊ីនយ៉ាងច្រើននោះទេ ប៉ុន្តែវាក៏មានអាហាររូបត្ថម្ភសំខាន់ៗដែលអាចជួយប៉ះប៉ូវសាច់ដុំដែលឈឺ និងរលាកបន្ទាប់ពីការហាត់ប្រាណរួច។
• ទឹក ក្នុងពេលហាត់ប្រាណ អ្នកអាចបែកញើសយ៉ាងច្រើនដែលធ្វើឲ្យអ្នកខ្វះជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះក្រោយពេលហាត់ប្រាណរួច អ្នកគួរពិសាទឹកឲ្យបានច្រើនដើម្បីបំពេញជាតិទឹកចូលទៅក្នុងខ្លួនវិញ៕
ប្រភពពីៈ khmerload.com

Comments
Post a Comment