តម្លៃមិនដល់១០ដុល្លាផង​ តោះចាំកាលយើងទៅសៀមរាប

សៀមរាប៖ ឡូយមែនទែន! កន្លែងស្នាក់នៅបែបថ្មី បានបង្ហាញខ្លួននៅក្នុងក្រុងសៀមរាប ជាមួយទិដ្ឋភាពប្លែកភ្នែក និងបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមក។ Lub.d មិនមែនជាសណ្ឋាគារទេ ហើយក៏មិនមែនជាផ្ទះសំណាក់ដែរ ប៉ុន្តែ Lub.d គឺជាកន្លែងស្នាក់នៅ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញចិត្តយុវវ័យដែលចូលចិត្ត សេរីភាព ភាពសាមញ្ញ ប៉ុន្តែ ស៊ីវិល័យ និងទាន់សម័យ។
 Lub.d មានបន្ទប់គេងរួម ប្រភេទ Dorm ដែលអាចគេងរួមគ្នាបានដល់ទៅ១០នាក់ឯណោះ។ ជាពិសេស បន្ទប់គេងរួមរបស់ Lub.d មានគ្រែគេង២ជាន់ ដែលអ្នកអាចគេងជាមួយមិត្តភក្តិរបស់អ្នក ឬគេងជាមួយអ្នកស្នាក់នៅដទៃទៀតក៏បាន ហើយអ្នកអាចគេងរួមគ្នា ប្រុស-ស្រី បានថែមទៀតផង។ តម្លៃត្រឹមតែ ៩ដុល្លារប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់។ ប៉ុន្តែ បើសិនជាអ្នកចូលចិត្ត ភាពផ្ទាល់ខ្លួន ឬមិនចូលចិត្តភាពអ៊ូអរខ្លាំងពេក អ្នកអាចជ្រើសរើសប្រភេទបន្ទប់ដាច់ដោយឡែករបស់ Lub.d បាន។ Double/twin bedroom របស់ Lub.d អាចគេងបានចាប់ពីម្នាក់ ទៅ២នាក់ ជាមួយនិងបន្ទប់ដែលមានការតុបតែងយ៉ាងស្អាតប្លែកៗពីគ្នា។ តម្លៃត្រឹមតែ ៣៨ដុល្លារប៉ុណ្ណោះ ក្នុងមួយយប់។  
ឡូយណាស់មែនទេ? នៅមិនទាន់អស់នៅឡើយទេ! Lub.d ក៏មាន Free-Wifi ម៉ាស៊ីនត្រជាក់ អាងហែលទឹក សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ផាប់ ស្នូកឃ័រ ហ្គេមផ្សេងៗ បន្ទប់មើលកុន បន្ទប់ពិភាក្សា បន្ទប់ប្រជុំ និងសេវាកម្មព័ត៌មានទេសចរណ៍ផ្សេងៗជាច្រើនទៀតផងដែរ។ អ្វីដែលកាន់តែឡូយទៀតនោះ គឺ Lub.d ស្ថិតនៅចំកណ្តាលក្រុងសៀមរាបតែម្តង ដែលអ្នកអាចដើរទៅលេងនៅ Pub Street និងផ្សាររាត្រីបាន ក្នុងរយៈពេលតែ៥នាទីតែប៉ុណ្ណោះ។ ព័ត៌មានបន្ថែម សូមទាក់ទងអាស័យដ្ឋាន៖ ផ្លូវ ៧មករា ភូមិវត្តបូ ខេត្តសៀមរាប ឬលេខទូរស័ព្ទ ០១២ ៤៧៧ ១៧៧៕ អ៊ីចឹង! បើអ្នកបានទៅលេងសៀមរាប កុំភ្លេច Lub.d ណា… តោះ! ទៅមើលរូបភាពខ្លះៗនៅក្នុង Lub.d ជាមួយគ្នា៖
បន្ទប់គេងរួម ប្រភេទ Dorm របស់ Lub.d ដែលអាចគេងបានគ្នា ១០នាក់
ទូដាក់សម្លៀកបំពាក់ ដាច់ដោយឡែក សម្រាប់អ្នកគេងបន្ទប់រួមនៅ Lub.d
 អាហារឆ្ងាញ់ៗ ច្រើនប្រភេទ នៅ Lub.d
 អាងហែលទឹក នៅ Lub.d 



ទិដ្ឋភាពខ្លះៗ របស់ Lub.d
 
 ទិដ្ឋភាពខ្លះៗ នៅ Lub.d  
ប្រភព ៖ khmerload

Comments