បើហ៊ានប្រើថង់ប្លាស្ទិកក្នុងផ្សារទំនើបនៅប្រទេសនេះ អ្នកអាចជាប់គុក៤ឆ្នាំ និងពិន័យជាប្រាក់៣៨,០០០ដុល្លារ

កេនយ៉ាង៖ កេនយ៉ាជាប្រទេសមួយដែលត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលបានបង្កើតឲ្យមាន​កាកសំណល់ជាច្រើនជាពិសេសគឺ ថង់ប្លាស្ទិចតែម្តង។ បើតាមរបាយការណ៍ដែលគេបានធ្វើការ​សិក្សាទៅលើប្រទេសកេនយ៉ា បានរកឃើញថា គ្រាន់តែនៅតាមផ្សារទំនើបៗមួយចំនួនក្នុងប្រទេសនេះ​បានបង្កើតឲ្យមានកាកសំណល់ថង់បា្លស្ទិចប្រមាណជា ១០០លានថង់រៀងរាល់ឆ្នាំ។ ហើយអ្វីដែលកាន់​តែអាក្រក់ថែមទៀតនោះគឺថា ការប្រមូល និងការបំផ្លាញចោលកាកសំណល់ថង់ប្លាស្ទិចទាំងនេះ ពុំមានប្រសិទ្ធភាពទាល់តែសោះ។ ជាលទ្ធផលនៅតាមផ្លូវថ្នល់មួយក្នុងប្រទេសកេនយ៉ា​យ៉ាពោពេញទៅដោយថង់បា្លស្ទិច សូម្បីតែនៅតាមដើមឈើមួយចំនួនក៏មានថង់ប្លាស្ទិចដែរ។ សត្វមួយចំនួនដូចជាគោ ពពែដែលប្រជាជនចិញ្ចឹមសម្រាប់លក់ បានទៅដើររកចំណី និងបានលេបកាកសំណល់ថង់ទាំងនោះចូលក្នុងពោះទៀតផង។ ជារួមកាកសំណល់ថង់ប្លាស្ទិកនេះ បានបង្កបញ្ហាជាច្រើនសម្រាប់បរិស្ថាន ជីវិតមនុស្សសត្វ និង សណ្ឋាប់ធ្នាប់សាធារណៈក្នុង​ប្រទេសកេនយ៉ា។ ដើម្បីដោះស្រាយបញ្ហានេះ ឥលូវរដ្ឋាភិបាលនៃប្រទេសកេនយ៉ា បានបង្កើតច្បាប់យ៉ាងតឹងរឹងមួយជុំវិញការប្រើប្រាស់ថង់ប្លាស្ទិចនេះ។ ច្បាប់ថ្មីនេះហាមមិនឲ្យផ្សារទំនើប​ទាំងអស់ប្រើប្រាស់ថង់ប្លាស្ទិចឡើង ហើយបើអ្នកណាម្នាក់ហ៊ានប្រើថង់ប្លាស្ទិច​នៅក្នុងផ្សារទំនើបនឹងត្រូវពិន័យ​ជាប្រាក់ ៣៨,០០០ ដុល្លារ និងជាប់គុកចំនួន៤​ឆ្នាំ៕


បកប្រែដោយ​ khmernotes.com

Comments