នៅពេលនិយាយពីគោលដៅអនាគត អ្នកអាចនឹងធ្លាប់លឺអ្នកខ្លះនិយាយថា “បើចង់មានបានទៅពេលខាងមុខ ទាល់តែខំសន្សំ កុំចាយខ្ជះខ្ជាយ” ចំណែកឯអ្នកខ្លះទៀតថា “បើចង់បានលុយ ដល់តែហ៊ានចាយលុយ”។ ស្តាប់មើលទៅ ទស្សនៈពីរនេះគឺមានលក្ខណៈខុសគ្នាស្រលះ ប៉ុន្តែក្នុងសង្គមជាក់ស្តែង តើវិធីមួយណាដែលមានប្រសិទ្ធភាពជាង ដើម្បីអាចមានទ្រព្យធននាពេលអនាគតបាន?

១. សន្សំតាំងពីកាក់ ពីសេនឡើង មិនអាចនាំអ្នកទៅកាន់គោលដៅបានទេ មនុស្សជាច្រើន គិតថាវិធីសន្សំលុយតែមួយគត់ គឺត្រូវកាត់បន្ថយជីវិតក្នុងសង្គម និងការចំណាយដែលមិនចាំបាច់នានា។ ប៉ុន្តែអ្នកមិនចាំបាច់ធ្វើបាបខ្លួនឯងដល់ថ្នាក់នេះឡើយ។ តើវិធីសន្សំលុយបែបនេះ មានបញ្ហាអ្វី?
តើវាសាកសមទេដែលអ្នកតែងតែបដិសេធដើម្បីទៅផ្ទះនៅពេលដែលមិត្តភក្តិទាំងអស់កំពុងជុំគ្នា? តើអ្នកនឹងត្រូវនៅក្នុងផ្ទះបន្ទាប់ពីធ្វើការជារៀងរាល់ពេល ដោយមិនចេញទៅណាសោះ ដើម្បីសន្សំលុយទាំងនោះ? តើអ្នកសន្សំលុយដោយផ្តោតតែលើពេលអនាគត ឬក៏គ្រាន់តែពេលបច្ចុប្បន្នទេ? តាមពិតទៅ អ្វីដែលសំខាន់ជាងការសន្សំលុយ មួយកាក់ មួយសេនទៀតនោះ គឺមិនត្រឹមតែ មិត្តភាព និងទំនាក់ទំនងប៉ុននោះទេ ប៉ុន្តែគឺការវិនិយោគទៅលើខ្លួនឯង ដែលអាចនឹងជួយអ្នកឱ្យទទួលបានលើសពីអ្វីដែលអ្នកកំពុងព្យាយាមសន្សំបន្តិចម្តងៗ នេះសឹងតែរាប់សិប រាប់រយ រាប់ពាន់ដងឯណោះ។ ពិតណាស់ អ្នកអាចចំណាយលុយដើម្បីធ្វើការវិនិយោគលើខ្លួនឯង ប៉ុន្តែក៏មិនមែនចេះតែវិនិយោគ ដោយមិនគិតអ្វីសោះនោះទេ ! អ្នកត្រូវតែដឹងខ្លួនឯងថាពេលណាគួរចំណាយ ពេលណាគួរមិនចំណាយ។ ២. ចំណាយលុយ បង្កើនពុទ្ធិ នេះជាវិធីដែលអ្នកអាចរកលុយចូលមកវិញ ពេញមួយជីវិត បើទោះជាត្រូវចំណាយដំបូងទៅលើការសិក្សាច្រើនក៏ដោយ។ អ្នកមិនគួរស្តាយនឹងចំណាយលុយ ដើម្បីអាចចូលសិក្សាបង្កើនចំណេះ សម្រាប់ជាទុនជីវិតទៅពេលអនាគតនោះឡើយ។ ត្រូវចាំថា មិនថាដល់ទីណាៗនោះទេ ចំណេះវិជ្ជាប្រៀបដូចជាស្បៀងអាហារសម្រាប់អ្នកបានជារៀងរហូត ដូចនេះអ្នកត្រូវសម្លៀង និងដុសខាត់ចំណេះវិជ្ជារបស់អ្នកឱ្យកាន់តែខ្ពស់ ដើម្បីអាចចញ្ចឹមខ្លួនបានជារៀងរហូត។

៣. ចំណាយលុយ បង្កើនភាពទាក់ទាញ និងឱកាស មិនថាសម្រាប់សម័យកាលណានោះទេ រូបរាង ការតែងខ្លួនខាងក្រៅរបស់មនុស្សម្នាក់ ជាអ្វីដែលទាក់ភ្នែក ទាក់ចិត្តអ្នកផងទាំងពួងពីដំបូងបង្អស់។ ពេលដែលអ្នកឃើញគេចំណាយលុយ សន្ធឹកលើការតុបតែងខ្លួន របៀបស្លៀកពាក់ កុំសើចគេឱ្យសោះ។ អ្នកត្រូវតែហ៊ានចំណាយទៅតាមលទ្ធភាពសមស្របណាមួយ ដើម្បីតែងខ្លួនឱ្យត្រូវទៅនឹងកាលៈទេសៈ ត្រូវទៅនឹងសង្គមជុំវិញខ្លួន។ កុំភ្លេចថា គេអាចរើសមនុស្សនឹងចំណេះវិជ្ជា ប៉ុន្តែមុននឹងដល់ការធ្វើតេស្តទៅលើចំណេះវិជ្ជា គេដាច់ខាតត្រូវមើលទៅលើរបៀបរបបដែលអ្នកស្លៀកពាក់ តែងខ្លួនក្នុងសង្គមនេះហើយ។ ដូចនេះ ត្រូវចេះធ្វើឱ្យខ្លួនទាក់ទាញ និងដើម្បីអាចបង្កើតនូវឱកាសសម្រាប់ខ្លួនឯង។
៤. ចំណាយលុយ វិនិយោគលើសមត្ថភាពក្រុមការងារ មិនថាអ្នកជា ប្រធានក្រុមហ៊ុន ឬជាអ្នករកស៊ីតូចតាចធម្មតានោះទេ អ្នកសុទ្ធតែត្រូវមានដាច់ខាតនូវជំនាញណាមួយជាក់លាក់ទៅនឹងអ្វីដែលអ្នកធ្វើ។ ដូចនេះ បើទោះជាត្រូវចំណាយខ្ទង់ថវិការមួយចំនួនក៏ដោយ អ្នកមិនគួររួញរានោះទេ ជាពិសេសនៅពេលដែលអ្នកត្រូវសម្រេចចិត្តទៅលើសមត្ថភាពរបស់ក្រុមការងារ សមត្ថភាពរបស់អ្នកនៅជុំវិញខ្លួន ឬក៏សមត្ថភាពខ្លួនឯងផ្ទាល់។ ប្រសិនបើអ្នកចំណាយត្រូវទៅលើអ្វីដែលចាំបាច់ នោះការងារដែលអ្នកធ្វើប្រាកដជាទទួលបានប្រសិទ្ធភាព និងភាពរីកចម្រើនជាក់ជាមិនខាន។ ៥. ចំណាយលុយ ផ្សព្វផ្សាយពីខ្លួនឯង ក្នុងសង្គមបច្ចេកវិទ្យាសព្វថ្ងៃ គ្មានអ្វីដែលពិបាកនោះទេ ក្នុងការផ្សព្វផ្សាយពីអ្វីមួយនោះ។ ក្នុងនាមជាបុគ្គលអ្នករកស៊ី ឬអ្នកជំនួញ ឬក៏បុគ្គលសាធារណៈក្នុងមុខតំណែងអ្វីក៏ដោយ អ្នកគួរពិចារណាចំណាយលើការផ្សព្វផ្សាយពីក្រុមហ៊ុន ឬពីខ្លួនអ្នកផ្ទាល់ ដើម្បីធ្វើឱ្យគេស្គាល់កាន់តែបានច្រើន កាន់តែទូលំទូលាយ ដែលធ្វើឱ្យឱកាសរបស់អ្នកកាន់តែមានច្រើនឡើងៗ។ ឧទាហរណ៏ ប្រសិនបើអ្នកមានគម្រោងត្រៀមនឹងបើកនូវរបររកស៊ីតូចមួយ ដោយលក់ឥវ៉ាន់តាមប្រព័ន្ធអ៊ីនធើណែត អ្នកអាចនឹងមានខ្ទង់ចំណាយតិចតួច ហើយអ្នកអាចមានការរិតត្បិតទៅលើការចំណាយដែលមិនបានការ ប៉ុន្តែប្រសិនបើអ្នកមិនហ៊ានចំណាយលើការផ្សព្វផ្សាយពីរបររកស៊ីនោះ លើប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៏ ឬក៏ Facebook នោះទេ អ្នកហាក់ដូចជាបិទផ្លូវនៃការរកស៊ីរបស់ខ្លួនឯងដូចនេះដែរ។

ដូចនេះ នៅពេលដែលចង់ក្លាយជាអ្នកជោគជ័យ ការចំណាយរបស់អ្នកជាកត្តាសំខាន់ណាស់។ មនុស្សអាចនឹងមានវិធីជាច្រើន ក្នុងការរកលុយ និងសន្សំលុយ ប៉ុន្តែប្រសិនបើអ្នកចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ការចំណាយទាំងនោះ នឹងនាំមកវិញចំណូលច្រើនជាងសឹងតែរាប់រយ រាប់ពាន់ដងឯណោះ៕ ប្រភព៖http://anarchak.com

Comments
Post a Comment