ជួយស៊ែផង! ខំធ្វើការនៅកូរ៉េ៥ឆ្នាំ ទិញផ្ទះមួយដាក់​ឈ្មោះប្រពន្ធ បែរប្រពន្ធលេងមួយក្បាច់ក្អួតឈាម


បុរស​កម្សត់​ស្លូតបូត​ជា​ពលករ​កូរ៉េ​ម្នាក់ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ បង្ហាញ​ក្ដី​អាណិត​អាសូរ​ពន់​ពេក​ ពេល​ដឹង​ថា​ គាត់​ត្រូវ​បាន​ប្រពន្ធ​បោក​ប្រាស់​យក​ផ្ទះបុរី​ដែល​គាត់​ទិញ​ឲ្យ​ទៅ​​​ស៊ីដាច់​ម្នាក់​ឯង។
ជា​​ប្ដី​ក្រីក្រ​កំព្រា​ឪពុក​​តាំង​ពី​តូច ​រស់​នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​ពីរ​ម្នាក់​​ម្ដាយ​កូន ​នៅ​ម្ដុំ​​ព្រែកព្នៅ​ ជាយ​ក្រុង​ភ្នំ​ពេញ ​តែ​លោក​​បាន​ខិត​ខំ​រៀន​​រហូត​ប្រលង​ជាប់​ធ្វើ​ជា​ពលករ​កូរ៉េ និង​មាន​រយៈពេល​ជិត​ ៥​ឆ្នាំ​ហើយ។ លោក​រៀប​រាប់​ថា ដោយ​សារ​តែ​ស្រលាញ់​ និង​ទុក​ចិត្ត​ប្រពន្ធ ខ្លួន​សុខចិត្ត​ចេញ​មុខ​ទិញ​បុរី​បង់​រំលោះ​ក្នុង​តម្លៃ​ប្រមាណ ៤៩ ០០០ ដុល្លារ ​ដោយ​ដាក់​​តែ​ឈ្មោះ​ប្រពន្ធ​ម្នាក់​ឯង​ប៉ុណ្ណោះ ព្រោះ​គិត​ថា​គង់​តែ​រួម​ជា​ប្ដី​ប្រពន្ធ​​គ្នា​ដដែល បែរ​ជា​ប្រពន្ធ​ធ្វើ​ឲ្យ​ខ្លួន​ក្អួត​ឈាម។
លោក​បន្ត​ថា លោក​បាន​មក​លេង​ខ្មែរ​ដើម្បី​ឲ្យ​ដឹង​ដំណើរ​រឿង​ដើម​ទង​ជា​ច្រើន​ថ្ងៃ​ហើយ ហើយ​ ​​៥​ថ្ងៃ​ចុងក្រោយ​នេះ មិន​ដែល​បាន​ហូប​បាយ​ទេ ព្រោះ​ឆ្អែត​ចិត្ត​ពេក។ បុរស​ជា​ប្ដី​ខឹងចិត្ត​​បាន​សរសេរ​សារ​ប​ង្ហោះ​លើនៅ​គណនីហ្វេសប៊ុកឈ្មោះ មេរៀន ជីវិតថា៖ គ្មាន​រឿង​អី ត្រូវ​ខ្មាស​គេទៀត​ទេ គឺគាត់​បាន​លួច​លក់ផ្ទះ​ដែល​ខ្ញុំខំរក​លុយ​នៅកូរ៉េផ្ញើរ​មកអោយ​គាត់​ទិញ​ផ្ទះនៅ សុខចិត្ត​លំបាក​ខ្លួនឯង​អោយ​តែ​ប្រពន្ធ​កូន​មានផ្ទះ​ល្អនៅ តែ​មនុស្ស​គ្មានកំណើត លក់​ផ្ទះ​យក​លុយ​អោយ​ម៉ែឪ​ខ្លួនឯង​អស់ ហើយ​រត់បាត់​​នាំ​​ទាំង​កូន​​តូច​ទៅ​ផង​។គ្មាន​អាណិត​ប្តីធ្វើការ​នៅកូរ៉េ​ជិត ៥ឆ្នាំ គ្មាន​សល់​លុយ១០០ ហើយ​សូម្បីតែ​លុយ​ខ្ចីម៉ែ​ខ្ញុំ ២០០០$ ក៏​មិន​សង​គាត់ គាត់​ដើរ​លក់​ត្រកួន​ក្រអៅ​ឈូក​សោះ ទំរាំ​សន្សំ​បាន​លុយ​អោយ​កូនខ្ចី បែរ​ជា​មិន​សង​គាត់ យក​អោយ​ម៉ែ​ឪខ្លួន​ឯងអស់ ហើយ​ថា​ខ្លួន​ត្រូវ​ទៀត ខ្ញុំ​ទុក​ចិត្ត​មនុស្ស​ខុស​ហើយ​ ទិញផ្ទះ​សុខចិត្ត​ដាក់​ឈ្មោះ​ប្រពន្ធ​តែ​ម្នាក់ឯង នឹក​ឃើញ​ថាប្រពន្ធ​យើង​ហើយ​មិនអីទេ សូម្បី​តែឈ្មោះ​ម៉ែខ្ញុំ​ក៏មិន​ដាក់ដែរ តែ​លូវ​ខ្ញុំ​មើលម​នុស្ស​ខុស​ហើយ។



ប្រភពមកពី៖ Loykob
Link: http://loykob.com/archives/529

Comments