ទំរាំតែដឹងការពិត ! អាណិតប្អូនស្រីនឹងឪពុកម្តាយណាស់ត្រូវខ្មាស់គេមិនស្ទើរទេ !

ថ្មីៗនេះមានពត៍មានមួយដែលទាក់ទងនឹងប្អូនស្រីម្នាក់ដែលមាន Account Facebook ឈ្មោះ Try Seangmey

បានផុសរឿងអសីលធម៍ឌឺដងគ្នាដែលនិយាយពីការរួមរ័ក្សធ្វើអោយខូចប្រពៃណី និងទំនៀមទំលាប់ខ្មែរយ៉ាងខ្លាំង នឹងបានធ្វើអោយបណ្តាបងប្អូនអ្នកលេង Facebook ជាច្រើនមានការរិះគន់យ៉ាងខ្លាំង។

ប៉ុន្តែការពិតមិនមែនដូច្នេះទេ បន្ទាប់ពីគណៈគ្រប់គ្រងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស បានកោះហៅប្អូនស្រីផ្ទាល់នឹងឪពុកម្តាយមកសួរនាំទើបដឹងការពិតគឺ Account Facebook របស់ប្អូនស្រីត្រូវជនខិលខូច Hack យកទៅប្រើប្រាស់ដោយសរសេរផុសនៅពាក្យពិចមិនសមរម្យ។

ដោយក្នុង Facebook របស់គណៈគ្រប់គ្រងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស បានសរសេរថា ៖ គណៈគ្រប់គ្រងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស សូមជម្រាបជូនសាធារណៈជន មេត្តាជ្រាបថា៖ ចំពោះ Account Facebook ដែលមានឈ្មោះ Try Seangmey ពិតជាAccount របស់សិស្សនៃសាលារបស់យើងខ្ញុំពិតមែន ប៉ុន្តែ Acc នេះត្រូវបានគេលួចលេង។

បន្ទាប់ពីសាលាបានឃើញការបង្ហោះព័ត៌មាន ជាបន្តបន្ទាប់ដែលយកឈ្មោះសាលាយើងខ្ញំ ទៅវាយប្រហារសាលាដ៏ទៃទៀតក្នុងខេត្តកំពត។ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ គណៈគ្រប់គ្រងសាលា បានអញ្ជើញអាណាព្យាបាល និងប្អូនស្រី ឈ្មោះ ទ្រី ស៊ាងម៉ី ដោយមានការចូលរួមពីក្រុមប្រឹក្សាវិន័យសាលា ដើម្បីធ្វើការសាកសួរ និងឆ្លើយបំភ្លឺរជុំវិញករណីនេះ។

 ប្រភពមកពី: http://khmerinformation.com/articles/408

Comments